Range Rover Evoque ស៊េរីឆ្នាំ ២០២០ មានលក់ជាផ្លូវការហើយនៅកម្ពុជា
ពេលថ្មីៗនេះក្រុមហ៊ុន RMA Cambodia ដែលជាតំណាងចែកចាយផ្ដាច់មុខឡានម៉ាក់ Range Rover ប្រចាំប្រទេសកម្ពុជាបានសម្ពោធជាផ្លូវការ និងបញ្ចេញរថយន្ត Range Rover Evoque ស៊េរីថ្មីឆ្នាំ ២០២០ ដែលមានការរចនាយ៉ាងពិសេសខុសពី Evoque ជំនាន់មុន។
រថយន្ត SUV ដែលមានភាពល្បីល្បាញនៅកម្ពុជា និងពិភពលោក Range Rover Evoque ស៊េរីថ្មីឆ្នាំ ២០២០ មានការរចនា និងកែប្រែប្រព័ន្ធបច្ចេកវិទ្យាប្លែកពីស៊េរីមុន។ នៅកម្ពុជាមានមកជាមួយជម្រើសពីរគឺប្រភេទ First Edition និង ប្រភេទ SE ប្រភេទពណ៌ខ្មៅ ដែលជាទីពេញនិយមសម្រាប់អ្នកប្រើប្រាស់សម័យថ្មី។
កៅអីអង្គុយត្រូវបានបំពាក់ទៅដោយកៅអីម៉ាស្សាទំនេីបដែរអាចបញ្ជាឲ្យត្រជាក់រឺក្តៅបានតាមតំរូវការបស់លោកអ្នក។ ប្រពន្ធសំលេងបច្ចេកវិទ្យាអង់គ្លេស Meridian Surround Sound System ជាមួយបចេ្ចកវិទ្យា Incontrol Touch Pro ដែរធ្វេីអោយលោកអ្នកមានអារម្មណ៍កាន់តែអស្ចារ្យជាមួយនឹងតន្ត្រី។
លោកអ្នកអាចធ្វេីការអូសទាញបានយ៉ាងស្រួលជាមួយបច្ចេកវិទ្យា Advance Tow Assist ដែរបញ្ជារដោយលោកអ្នកផ្ទាល់ពីក្នុងរថយន្តតែម្តង។ កញ្ចក់មេីលក្រោយត្រូវបានផ្តល់ភាពងាយស្រួលដោយបំពាក់នៅកាមេរ៉ាទោះបីជាលោកអ្នកមានផ្ទុកឥវ៉ាន់ច្រេីនដែរបាំងមិនអាចអោយលោកអ្នកមេីលក្រោយបាន។ បច្ចេកវិទ្យាផ្តល់សញ្ញានៅពេលអ្នកងងុយគេងរឺអស់កំលាំងនៅពេលបេីកបរដែរនឹងជួយអោយលោកអ្នករិតតែមានផាសុខភាពពេលបេីកបររថយន្ត។ កាមេរ៉ា ៣៦០ ដឺក្រេ រួមជាមួយកាមេរ៉ាបច្ចេកវិទ្យាជំនាន់ថ្មីដែរហៅថា Clear sight grown view អាចអោយលោកអ្នកមេីលឃេីញនៅបាតរថយន្តជុំវិញកង់ដេីម្បីផ្ត់ភាពងាយស្រួលដល់អ្នកបេីកបរក្នុងងារបេីកបរគ្រប់ស្ថានភាពផ្លូវ។
អត្ថបទ កែវ ច័ន្ទសុផាវរុណ