បន្ទាប់ពីឆ្លងផុតវគ្គ ប្រកួតបឋមឈុតរ៉ូបរាត្រីស្រមោលស និងសម្រស់ធម្មតារួចមក បេក្ខនារីបវរកញ្ញាចក្រវាលកម្ពុជា ២៥រូប កំពុងត្រៀមខ្លួនប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅចុងខែនេះ

(ភ្នំពេញ)៖ បន្ទាប់ ពីឆ្លងផុតការប្រកួតបឋមជាច្រើនវគ្គរួចមក ពេលនេះនៅសល់បេក្ខនារីចំនួន ២៥រូប កំពុងត្រៀមខ្លួន ប្រកួតប្រជែងដណ្តើមមកុដ ក្នុងកម្មវិធី «បវរកញ្ញាចក្រវាលកម្ពុជា» ឆ្នាំ២០១៩។ បេក្ខនារីទាំង២៥រូប បានឆ្លងផុតនូវវគ្គជំរុះក្នុងចំណោមបេក្ខនារីជាច្រើននាក់ និងវគ្គប្រកួតបឋមចំនួនពីរវគ្គផ្សេងទៀត គឺវគ្គប្រកួតសម្រស់ក្នុងឈុតរាត្រីស្រមោលស និងវគ្គប្រកួតសម្រស់ធម្មតា ព្រមទាំងការសម្ភាសន៍ផ្ទាល់មាត់ជាដើម។ តាមរយៈលោក ម៉ែន និមលរតន៍ ដែលជាប្រធានផ្នែករៀបចំកម្មវិធីនេះ បានឱ្យដឹងថា ការប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ នឹងប្រារព្ធ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០១៩ ខាងមុខនេះ នៅឯសាលមហោស្រព NABA នៃសណ្ឋាគារ Naga 2។


លោក ម៉ែន និមលរតន៍ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Arise Agency ទទួលបន្ទុកផ្នែករៀបចំកម្មវិធី «Miss Universe Cambodia» បានបន្តថា បើតាមការកត់សម្គាល់ លោកសង្កេតឃើញថា កម្មវិធីនេះពិតជាមានការចាប់អារម្មណ៍ច្រើនពីមហាជន ច្រើនជាឆ្នាំមុនៗ ព្រោះរាល់កម្មវិធីរបស់បវរកញ្ញាគ្រប់វគ្គទាំងអស់ ទាំងវគ្គប្រជាប្រិយភាព, វគ្គថតរូបស៊ីកាមេរ៉ា និងវគ្គផ្សេងៗទៀត គឺតែងតែមានការចូលរួមលើកទឹកចិត្ត តាមរយៈការ Like និង Share ជាដើម។

 

គួរជម្រាបថា កាលពីថ្ងៃប្រកួតវគ្គរាត្រីស្រមោលស បេក្ខនារីផ្លូវការទាំង ២៥រូប បានបង្អូតសម្រស់ដ៏លេចធ្លោរ ជាមួយនឹងការរំលេចសម្រស់ ជាមួយរ៉ូបយ៉ាងស្រស់សោភា ក្រោមការរចនាម៉ូត ដោយអ្នកច្នៃម៉ូតនៅទីក្រុងភ្នំពេញ គឺ ម៉ាយូរ៉ាហ្គោល Wedding។ ក្នុងនោះ បេក្ខនារីដែលទទួលបានពិន្ទុខ្ពស់ជាងគេ គឺបេក្ខនារីវ័យ២៤ឆ្នាំ មានឈ្មោះថា ប៉ុន កញ្ចនធីតា ទទួលបានពន្ទុខ្ពស់ពីគណៈកម្មការ ទាំងប្រាំរូប ខណៈការដាក់ពិន្ទុ គឺផ្តោតលើ៣ចំណុច ទី១៖ ដំណើរការដើរ រក្សាជំហរ, ទី២៖ ទន់ភ្លន់ និងស្រស់សោភា៕

 

 


https://www.facebook.com/MISSUNIVERSECambodiaOfficial/videos/358148151580500/?t=0

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds