លោកសម រង្ស៊ី ៖ លោក ហោ ណាំហុង ហ៊ានប្តឹងលោកនៅចំពោះមុខតុលាការប្រទេសបារាំង ចុះលោក ហ៊ុន សែន វិញ យ៉ាងម៉េចដែរ?

ភ្នំពេញ ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី ក្រសួងមហាផ្ទៃ បានប្រកាសរួមគ្នាថា បាននិងកំពុងសិក្សា រៀបចំឯកសារប្ដឹងទណ្ឌិត សម រង្ស៊ី ទៅកាន់តុលាការ​ប្រ​ទេសបារាំង ដើម្បីស្វែងរកយុត្តិធម៌តម្លៃសកល ជូនសម្តេចទាំងពីរនោះ លោក សម រង្ស៊ី បានលើកឡើងពីបណ្តឹងលោក ហោ ណាំហុង ហ៊ានប្តឹងលោកនៅចំពោះមុខតុលាការប្រទេសបារាំង។ ចុះសម្តេចហ៊ុន សែន ហ៊ានប្តឹងលោកដែរទេ ?។

លោកថា លោក ហោ ណាំហុង ហ៊ានប្តឹងលោកនៅចំពោះមុខតុលាការប្រទេសបារាំង តើចំពោះលោក ហ៊ុន សែន វិញ  យ៉ាងម៉េចដែរ? លោក ហោ ណាំហុង គ្រាន់បើជាងលោក ហ៊ុន សែន ពីព្រោះគាត់ហ៊ានប្តឹងខ្ញុំ នៅចំពោះមុខតុលាការប្រទេសបារាំង។ តែចំពោះលោក ហ៊ុន សែន វិញ គឺជាមនុស្សកំសាក ដែលម្តងថាចង់ប្តឹងខ្ញុំ  តែនៅទីបញ្ចប់ បែរទៅជាមិនហ៊ានទៅវិញ។

សូមរំលឹកថា លោក ហោ ណាំហុង ចុងក្រោយនេះ បានចាញ់ក្តី ២ ដង ផ្ទួនៗគ្នា ក្នុងការតទល់ជាមួយខ្ញុំ នៅប្រទេសបារាំង។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds