ស្រី​ស្អាត រចនា រ៉ាវាឌី លួច​ទៅ​រៀន​ជំនាញ​មួយ​ទៀត ពី​ក្រោយ​អាជីព​សម្ដែង

តួឯក​ស្រី​រឿង “មិត្ត​ឫស្យា” កញ្ញា រចនា រ៉ាវាឌី បាន​ខ្សឹប​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នាង បាន និង​កំពុង​ហាត់​ជំនាញ​សិល្បៈ​មួយ​ថ្មី ទៀត​នា​ពេល​បច្ចុប្បន្ន​បន្ថែម​ពី​ជំនាញ​បច្ចុប្បន្ន​ដែល​កំពុង​មាន​ផ្លែ​ផ្កា​ល្អ គឺ សម្ដែង តារា​ម៉ូដែល និង​ធ្វើ​ជា​ពិធី​ការិនី​ទូរទស្សន៍។

ជំនាញ​ដែល រចនា បាន និង​កំពុង​សម្ងំ​រៀន​នោះ គឺ​ចម្រៀង ដែល​ស្រី​ស្អាត​បញ្ជាក់​ថា ជា​ជំនាញ​មួយ​ដែល​នាង​ស្រឡាញ់​ពេញ​ចិត្ត ដូច​ជំនាញ​ផ្សេង​ទៀត​ដែរ។ តួ​ស្រី​និយម​ដើរ​តួ​កាច​រូប​នេះ បញ្ជាក់​ថា នាង​បាន​ប្រឹង​ហាត់​រៀន​ច្រៀង​នេះ ជា​ច្រើន​ខែ​មក​ហើយ ដើម្បី​ពង្រឹង​អាជីព​សិល្បៈ​របស់​នាង ដែល​មក​ទល់​បច្ចុប្បន្ន​សមត្ថភាព​ច្រៀង​របស់​នាង បាន​រីក​ចម្រើន​ជាង​មុន​ហើយ។

Image may contain: 3 people, people smiling, people standing

Image may contain: 1 person, smiling, standing and indoorរចនា រ៉ាវាឌី ចូល​សិល្បៈ​តាំង​ពី​ឆ្នាំ ២០១៦ ក្នុង​នាម​ជា​តារា​ម៉ូដែល​ក្នុង​ក្រុម Pop Model។ ប៉ុន្តែ​ក្រោយ​មក បាន​វិវត្ត​ខ្លួន​មក​ជា​តារា​សម្ដែង​បន្ថែម​ទៀត។ រឿង​ដំបូង​ដែល​នាង​សម្ដែង​មាន​ចំណង​ជើង​ថា “ភ្លើង​ស្នេហ៍​ភ្លើង​ឫស្យា”។ មក​ទល់​បច្ចុប្បន្ន​នាង​សម្ដែង​បាន​ជា​ច្រើន​រឿង​រួច​មក​ហើយ មាន​ដូច​ជា​រឿង “រនាត​ឯក” “ជញ្ជីង​ជីវិត” “ម្ចាស់​ចម្ការ” “ផ្កា​ព្រៃ​ស្រទាប់​មាស” ជា​ដើម។ រឿង​ចុង​ក្រោយ​របស់​នាង គឺ​រឿង “មិត្ត​ឫស្យា” ដែល​ទើប​បញ្ចប់​ការ​ថត​ថ្មី​ៗ ត្រៀម​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥៕

Image may contain: 1 person, smiling, night

អាជីព​ជា​តារា​ចម្រៀង ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​ទីផ្សារ​ល្អ​ជាង ពិសេស​គឺ​ងាយ​រក​ប្រាក់​បាន​ជាង​អាជីព​សិល្បៈ​ផ្សេង​ៗ​ដូច​ជា សម្ដែង ដើរ​ម៉ូដ និង​ពិធី​ការិនី​ជា​ដើម។ ក្រៅ​ពី​នេះ តារា​ចម្រៀង​ក៏​ងាយ​បាន​ឱកាស​ចេញ​ទៅ​សម្ដែង​នៅ​បរទេស​ជាង​អាជីព​ផ្សេង​ទៀត​ដែរ។ បែប​នេះ​ក្ដៅ រចនា បញ្ជាក់​ថា ការ​ដែល​នាង​មក​រៀន​ច្រៀង​នេះ មិន​មែន​ថា នាង​ចង់​ផ្លាស់​ប្ដូរ​អាជីព​ពី​សម្ដែង ពិធី​ការិនី មក​ជា​តារា​ចម្រៀង​នោះ​ទេ។

នាង លើក​ឡើង​ថា នាង​គ្រាន់​តែ​ចង់​បង្កើន និង​ពង្រឹង​អាជីព​សិល្បៈ​ប៉ុណ្ណោះ។ “និយាយ​ទៅ​អត់​ចង់​ដោះ​អាជីព​អី​ទេ​បង គ្រាន់​តែ​ថា​ទី​១ គឺ​ខ្ញុំ​ស្រឡាញ់ ហើយ​ទី​២​ទៀត ខ្ញុំ​យល់​ថា​ជា​អ្នក​សិល្បៈ បើ​អាច​គួរ​តែ​ចេះ​ជំនាញ​ឲ្យ​ច្រើន​អីចឹង​ណា​បង ទើប​ចេះ​តែ​ខំ​រៀន​ទៅ”។

មាន​បទ​ចម្រៀង​ជា​ច្រើន​ដែល​កញ្ញា ជុំ រចនា ឬ រចនា រ៉ាវ៉ាឌី លើក​យក​មក​រៀន​ច្រៀង​នោះ ភាគ​ច្រើន​ជា​បទ​របស់ មាស សុខ​សោភា និង​ឱក សុគន្ធ​កញ្ញា ជា​ដើម។ មក​ទល់​បច្ចុប្បន្ន រចនា បញ្ជាក់​ថា នាង​ច្រៀង​បាន​ល្អ​ជា​មុន​ហើយ យ៉ាង​ណា មិន​ទាន់​ល្អ​ខ្លាំង​នោះ​ទេ ពោល​គឺ​ចេះ​ស្ដាប់​ណោត​ភ្លេង ចង្វាក់ និង​ការ​ប្រើ​ប្រាស់​សំនៀង​ខ្លះ​ៗ​ប៉ុណ្ណោះ។ ប៉ុន្តែ​ដើម្បី​អាច​ច្រៀង​បាន​ដូច​តារា​ចម្រៀង​អាជីព​តែ​ម្ដង គឺ​នៅ​ត្រូវ​ការ​ដុះ​ខាត់​ច្រើន​ទៀត។

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds