ចង់អោយគេថាអស្ចារ្យ!!កាន់កាំភ្លើងថតក្នុង Tik Tok ចុងក្រោយរេកៃបាញ់យុវជនម្នាក់ស្លាប់

ឥណ្ឌា៖ ការថតវីដេអូបង្ហោះលេងក្នុងបណ្តាញសង្គម Tik Tok បានក្លាយទៅជាសកម្មភាពកំសាន្តដ៏មានប្រជាប្រិយភាពមួយក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងការមានប្រជាប្រិយភាពនេះមានយុវជនម្នាក់ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិត ព្រោះតែការថតវីដេអូ Tik Tok នេះ។ យុវជនជាជនរងគ្រោះមានឈ្មោះថា Pratik Wadekar អាយុ ១៧ ឆ្នាំ រស់នៅក្នុងប្រទេសឥណ្ឌា។

ក្នុងថ្ងៃកើតហេតុយុវជនរងគ្រោះរួមជាមួយនឹងបងប្អូន ៤ នាក់ផ្សេងទៀតបាននាំគ្នាថតវីដេអូមួយដោយមានប្រើកាំភ្លើងខ្លីមួយដើម ដែលផលិតនៅក្នុងប្រទេសឥណ្ឌា។ ជាអកុសលក្នុងអំឡុងពេលថតវីដេអូលេងនោះ ស្រាប់តែរេកៃកាំភ្លើង បណ្តាលឲ្យសម្លាប់យុវជនរងគ្រោះនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុសាច់ញាតិរបស់ជនរងគ្រោះទាំង ៤ នាក់ ត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន និងរង់ចាំការស៊ើបអង្កេតបន្ថែមជុំវិញករណីនេះ៕

អត្ថបទ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds