សម្តេចក្រឡាហោម គាំទ្រឲ្យEUកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីពង្រឹងសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាខេត្ត បាត់ដំបងអាណត្តិទី៣ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានគាំទ្រឲ្យសហភាពអឺរ៉ុប (EU) កាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ លើមុខទំនិញគ្រប់ប្រភេទ លើកលែងតែអាវុធពីកម្ពុជា (EBA) ដើម្បីពង្រឹងសេដ្ឋកិច្ចរបស់កម្ពុជា។ ទោះបីជាសម្តេចប្រកាស គាំទ្រឲ្យកាត់ក៏ពិតមែន តែសម្តេចក៏បានបង្ហាញ ពីការសោកស្ដាយផងដែរ។
ការថ្លែងបែបនេះបន្ទាប់ពីតំណាងភាគីនៃសហភាពអឺរ៉ុប បានបង្ហាញគោលជំហររួមក្នុងការខិតខំរួមគ្នា ដើម្បីរក្សាភាពអនុគ្រោះពន្ធគ្រប់មុខទំនិញទាំងអស់ លើកលែងគ្រឿងសព្វាវុធ(EBA)សម្រាប់កម្ពុជា មិនឲ្យបាត់បង់នោះឡើយ បើទោះបីជាគណៈកម្មការអឺរ៉ុបកំពុងរៀបចំនីតិវិធីដាក់សម្ពាធមកលើកម្ពុជាអំពីផ្លូវសេដ្ឋកិច្ចមួយនេះ ក្រោមលេសនយោបាយលម្អៀង៕
អត្ថបទ៖ សុខ លាភ