លោក សម រង្ស៊ី ៖ លោក ហ៊ុន សែន អត់ហ៊ាន ប្តឹងខ្ញុំទៅតុលាការប្រទេសបារាំងទេ
ហ៊ុន សែន អត់ហ៊ាន ប្តឹងខ្ញុំទេ! ហ៊ុន សែន ពូកែតែក្អេងក្អាង តែនៅទីបញ្ចប់ គាត់អត់ហ៊ានប្តឹងខ្ញុំ នៅចំពោះមុខតុលាការប្រទេសបារាំងទេ។ គាត់ជាជនកំសាក ដែលសារភាពតាមរយៈភាពកំសាករបស់គាត់ ថាគាត់ជាជនឧក្រិដ្ឋមែន ដូចអ្វីដែលខ្ញុំបានចោទប្រកាន់គាត់ចំៗ ជាសាធារណៈ។ នេះគឺជាការលើកឡើងរបស់លោក សម រង្ស៊ី តាមរយៈហ្វេសបុករបស់លោក នៅរាត្រីថ្ងៃទី១៦ ខែមិថុនា នេះ។
ការលើកឡើងបែបនេះបន្ទាប់ពីសម្ដេចហ៊ុន សែន និងសម្ដេច ស ខេង កំពុងឲ្យមេធាវីសិក្សាផ្នែកច្បាប់ដាក់ពាក្យបណ្ដឹងទៅតុលាការបារាំង ដើម្បីប្ដឹងលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លើករណីប្រមាថ និងចោទប្រកាន់ថ្នាក់ដឹកនាំរដ្ឋាភិបាល លើករណីពីរផ្សេងគ្នា។
ករណីបណ្តឹងទាំង ២នោះរួមមាន គឺទី ១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់ប្តឹងលោក សម រង្ស៊ី ដែលបានចោទប្រកាន់លោក ថាបានរៀបចំផែនការ ដាក់គ្រាប់បែកលើឧទ្ធម្ភាគចក្រ ដើម្បីសម្លាប់លោក ហុក ឡង់ឌី កាលពីថ្ងៃទី ៩ខែវិច្ឆិកា ឆ្នាំ ២០០៨។ ចំណែកបណ្តឹងទី ២ គឺលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងសិក្សាប្តឹងលោក សម រង្ស៊ី ដែលបានអំពាវនាវឲ្យលោកឧបនាយករដ្ឋមន្ត្រី ស ខេង ធ្វើរដ្ឋប្រហារទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច។
លោកសម រង្ស៊ី កាលពីពេលថ្មីៗ បានអោយដឹងថា ហ៊ុន សែន ហ៊ានប្តឹងខ្ញុំនៅមុខតុលាការបារាំងឬទេ ចំពោះបទឧក្រិដ្ឋទាំង ៣ ខាងក្រោមនេះ ដែលខ្ញុំបានចោទគាត់ជាចំហ ថាគាត់ជាអ្នកបញ្ជាឲ្យប្រព្រឹត្តបទឧក្រិដ្ឋចំនួន ៣ ដែលលោកបានចោទគាត់( លោក ហ៊ុនសែន )ជាចំហ ថាគាត់ជាអ្នកបញ្ជាឲ្យប្រព្រឹត្ត មាន ទី១ ការវាយប្រហាដោយគ្រាប់បែកដៃ ស្លាប់១៦ នាក់ តាមបញ្ជាលោកហ៊ុន សែន , ពិសិដ្ឋ ពិលីកា ត្រូវគេបាញ់សម្លាប់នៅឆ្នាំ១៩៩៩ តាមបញ្ជាររបស់ ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការយល់ព្រមពី ហ៊ុន សែន , កែម ឡី កែម ឡី ត្រូវគេបាញ់សម្លាប់ នៅឆ្នាំ២០១៦ តាមបញ្ជាលោកហ៊ុន សែន។
អត្ថបទ៖ សុខ លាភ