គយគន់សម្រស់ សុខ ស្រីនាង ក្នុងឈុតកូនក្រមុំបែបប្រពៃណីបុរាណខ្មែរ ស្រស់សោភា និងរម្យទមប៉ុណ្ណា
ភ្នំពេញ៖ តារាចម្រៀងស្រីដែលមានសំឡេងពីរោះ រូបសម្រស់ស្រស់ស្អាត និងមានប្រជាប្រិយភាព សុខ ស្រីនាង ហាក់មមាញឹកជាខ្លាំងជាមួយអាជីពសិល្បៈ ទាំងផ្នែកចម្រៀង និងសម្តែងដើរតួបានយ៉ាងល្អថែមទៀតផង។
ដោយឡែកក្រឡេកមកមើលសម្រស់របស់តារាស្រីរូបនេះវិញគេសង្កេតឃើញថា ហាក់នៅតែអាចរក្សាបានភាពស្រស់ស្អាតមិនចេះប្រែប្រួលទៅណា រឹតតែស្អាតជាងមុនទៅទៀត ជាពិសេសគឺរាងរៅតែម្តងនៅតែស្លីមស្អាតដូចដើម។ ជាក់ស្ដែងថ្មីៗ សុខ ស្រីនាង ត្រូវបានលើកកោតសរសើរយ៉ាងខ្លាំងក្រោយពីនាងបានបង្ហាញរូបភាពសម្អាងការតែងជាកូនក្រមុំស្លៀកឈុតប្រពៃណីខ្មែរយ៉ាងស្រស់សោភា និងទន់ភ្លន់ សក្តិសមជានារីខ្មែរ។
យ៉ាងណាក្រោយឃើញសម្រស់របស់ម្ចាស់បទ “ហត់ទេស្រលាញ់គេម្នាក់ឯង” ដ៏ពេញនិយមរូបនេះមហាជនលាន់មាត់ពោលឡើងថា«សុខ ស្រីនាង ពិតជាធ្វើឲ្យបុរសមិនតិចនាក់នោះទេជ្រួលជ្រើមប៉ងប្រាថ្នា»។
អត្ថបទ កែវ ច័ន្ទសុផាវរុណ