ពេលនេះ !!អតីត Miss Grand កម្ពុជា ឌី លីកា ទទួលតំណែងជាតួឯកក្នុងរឿងភាគដំបូងរបស់ខ្លួន
ប្រិយមិត្តច្បាស់ជានៅចាំច្បាស់កញ្ញា ឌី លីកា អាយុ២១ឆ្នាំ កម្ពស់១ម៉ែត្រ៧២ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាអតីតសិស្សវិទ្យាល័យក្រូចឆ្មារ និងជាអតីត Miss Grand Cambodia 2018 បានតំណាងកម្ពុជាចេញទៅប្រកួត Miss Grand International 2018 នៅប្រទេសមីយ៉ាន់ម៉ា។ ទោះបីជា ឌី លីកា ពុំទទួលបានជ័យលាភីក្នុងកម្មវិធីប្រកួតសម្រស់នេះក្តីប៉ុន្តែ កញ្ញា ទទួលបានការគាំទ្រលើកទឹកចិត្តយ៉ាងខ្លាំងក្លាពីសំណាក់មហាជន និងទទួលបានការងារជាច្រើនជាពិសេសការថតតែងសម្អាងការ។
យ៉ាងណាមិញថ្មីៗនេះ ឌី លីកា ក៏បានបង្ហោះរូបភាពខ្លួនដោយប្រកាសថាខ្លួនបានប្រឡូកចូលវិស័យសម្តែង ដោយរឿងភាគដំបូងមានចំណងជើង “សន្យា” ដោយ ឌីលីកា បានសម្តែងជាតួឯកជាមួយនឹងលោក តុប វិសាល។ កញ្ញា ឌី លីកា បានសរសេររៀបរាប់ថា៖ “BTV Coming soon នាងខ្ញុំសូមអរគុណ សំរាប់ការគាំទ្ររូបនាងខ្ញុំ ការប្រកួតដំបូងរហូតដល់ពេលនេះ”។
គួររំលឹកថារឿងភាគ “សន្យា” របស់ស្ថានីយទូរទស្សន៍ BTV ជារឿងភាគដំបូងរបស់ កញ្ញា ឌី លីកា ហើយក៏ជារឿងភាគចុងក្រោយសម្រាប់តួឯកប្រុសគឺលោក តុប វិសាល ដែលលោកទើបតែប្រកាសថាលាឈប់ពីវិស័យសិល្បៈ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួចកាលពីពេលថ្មីៗនេះ៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ