ពលរដ្នរិះគន់គម្រោងអាជ្ញាធរអប្សរាជួសជុលបារាយណ៍ខាងលិចអស់ទឹកប្រាក់ជាង ៦០០០លានរៀលត្រូវបានប្រភពថា មិនមានការដាក់អោយដេញថ្លៃតាមច្បាប់លទ្ធកម្មទេ

(ខេត្តសៀមរាប) ៖ តាមប្រភពពីមន្រ្តីជំនាញអាជ្ញាធរអប្សារាដែលសុំលាក់ឈ្មោះបានបង្ហើបថា គំរោងជួសជុលបារាយណ៍លិច ដែលជាថវិការបស់អាជ្ញាធរអប្សរាផ្ទាល់ សារុបជាង ៦០០០លានរៀលស្មើនិង១លានកន្លះដុល្លានោះត្រូវបានគេដឹងថាមិនមានដាក់ការដេញថ្លៃតាមច្បាប់លទ្ធកម្មនោះទេ ។

ប្រភពបានបន្តថាកន្លងមកមានការខ្វែងគំនិតជាច្រើន ហើយគំរោងនេះ ត្រូវឈូសឆាយដីចាស់ ដើមឈើឬសឈើចាស់ៗដែលទប់ស្កាត់ការហូរច្រោះបាក់ចោលអស់ ហើយទិញដីថ្មីពីស្រុកពួកមកចាក់វិញ សួរថាតើអាចមានស្តង់ដារដែររឺទេហើយអាចទប់ស្កាត់ការហូច្រោះបានទេ ?បើគ្រាន់តែទិញស្មៅពីខេត្តមណ្ឌលគិរីមកដាំនោះ ។


គំរោងជួសជុលបារាយណ៍លិចនេះមានប្រវែងជាង១០០០ ម៉្រែត ហើយមានសកម្មភាពជាង២ខែមកហើយ ។ ទោះជាយ៉ាងណាក៍ដោយពលរដ្ឋដាក់ជាចំងល់ថា ហេតុអ្វីបានឈូសឆាយដើមឈើចាស់និងដីចាស់ចោលរួចទិញដីថ្មីមកដាក់វិញ តើមានសារះសំខាន់ប៉ុណ្ណា?ចំណេញប៉ុន្មាន ? គូរបញ្ជក់ផងដែរថាកាលពីឆ្នាំកន្លងទៅក៍មានការជួសជុលទំនប់បង្ហៀរទឹកបារាយណ៍លិចដែរគឺមិនសូវជោគជ័យទេហើយក៍មានការឈូសឆាយដូចគ្នា ពេលភ្លៀងម្តងៗហូរច្រោះបាក់ដីអស់មួយចំនួន ដែលកត្តានេះគឺដោយសារមិនមានការសិក្សាធ្វើកំណាយសង្រ្គោះច្បាស់លាស់ពីក្រុមជំនាញទេ ដូចនេះទើបមានការរិះគន់៕

អត្ថបទ ៖ រតនៈ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds