តុលាការបើកសវនាការជំនុំជម្រះករណីលោក ផែង វណ្ណៈ តាមបណ្តឹង មេធាវីរបស់សម្តេច នៅថ្ងៃនេះ
នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះករណីលោក ផែង វណ្ណៈ អ្នកលេងហ្វេសបុកដើម្បីសង្គម ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ តាមបណ្តឹងលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
មុនថ្ងៃតុលាការក្រុងភ្នំពេញបើកសវនាការជំនុំជម្រះករណីលោក ផែង វណ្ណៈ អ្នកលេងហ្វេសបុក ពាក់ព័ន្ធបទល្មើសបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ លោក ផែង វណ្ណៈ បានសរសេរលិខិតសុំទោសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នូវអ្វីដែលខ្លួនបានសរសេរព័ត៌មាន ប្រៀបធៀបមិនសមរម្យ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងសុំការអភ័យទោសពីសំណាក់ថ្នាក់ដឹកនាំ និងបងប្អូនមួយចំនួនផងដែរ។
អត្ថបទ៖ សុខ លាភ