ស្នងការអោយពលរដ្ឋរាយការណ៍ ចំពោះមន្រ្តី​មិនទទួលពាក្យប្តឹង​ ឬប្រើពាក្យមិនសមរម្យ​ តាមការចូលខំមិន​ក្នុងផេក

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅក្នុងហ្វេសបុកនាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នេះថា « ក្នុងករណីបងប្អូនប្រជាពលរដ្ឋជួបបទល្មើសផ្សេងៗ​ ដូចជាករណី​ លួច​ ឆក់​ ប្លន់ សូមបងប្អូនអញ្ជើញទៅដាក់ពាក្យបណ្តឹងនៅតាមប៉ុស្តិ៍នគរបាលនៃកន្លែងកើតហេតុ​ ដើម្បីងាយស្រួល​ដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវរកមុខសញ្ញា​ និងចាប់ជនល្មើសមកដាក់ទោសតាមច្បាប់​។ ​

ស្នងការ បន្តថា បើក្នុងករណីមានមន្រ្តីរូបណា​ មិនទទួលពាក្យប្តឹង​ ឬប្រើពាក្យសំដីមិនសមរម្យ​ លោកអ្នក​អាច​ចូលខំមិន​ក្នុង​ផេកនេះបាន« ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ » យើង ខ្ញុំរីករាយក្នុងការ​ទទួល​យកព័ត៌មាន​ពិត​ពីបងប្អូនប្រជាពលរដ្ឋ​។

អត្ថបទ៖​ សុខលាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds