តោះ!!មកមើលការប្រកួតកីឡាទះកំប៉េះគូទរបស់ស្រីៗ កំពុងតែល្បីនៅក្នុងប្រទេសរុស្ស៊ី (មានវីដេអូ)
បន្ទាប់ពីការប្រកួតកីឡាទះកំផ្លៀងរបស់បុរសៗបានល្បីកក្រើកពេញប្រទេសរុស្ស៊ីនិងលើពិភពលោកមក រុស្ស៊ីបានបង្កើតកីឡាទះកំប៉េះគូទរបស់នារីៗវិញម្តង ដែលពេលនេះកំពុងតែល្បីពេញប្រទេសរុស្ស៊ី។
យោងតាមប្រភពបានឱ្យដឹងថា មហាព្រឹត្តិការណ៍នេះធ្វើឡើងនៅក្នុងតំបន់ស៊ីបេរី ដោយមានស្រីៗជនជាតិរុស្ស៊ីជាច្រើនរូប បានចូលរួមការប្រកួតទះកំប៉េះគូទគ្នាដើម្បីក្លាយទៅជាម្ចាស់ជើងឯកនិងទទួលបានប្រាក់រង្វាន់ជាទីពេញចិត្ត។
លក្ខខណ្ឌនៃកីឡានេះគឺទាមទារឱ្យភាគីនីមួយៗទះកំប៉េះគូទគ្នាម្តងម្នាក់ៗ រហូតដល់ភាគីម្ចាងទៀតសុំចុះចាញ់។ ដូច្នេះវាពុំសូវមានគ្រោះថ្នាក់ដូចទៅជាកីឡាទះកំផ្លៀងគ្នារបស់បុរសនោះទេ។
ប្រភពដដែលបានឱ្យដឹងថា បេក្ខនារីភាគច្រើនសុទ្ធសឹងតែជាតារាម៉ូដែល super fit។ ដូច្នេះពួកគេភាគច្រើនមានរាងស្រស់ស្អាត និងមានសាច់ដុំគូទតឹងណែនល្អក្នុងការទប់ទល់ទៅនឹងកម្លាំងទះរបស់ភាគីម្ចាងទៀត។
យ៉ាងណាមិញ អ្នកដែលឈ្នះក្នុងការប្រកួតនេះគឺជាកញ្ញា Anastasia Zolotaya ដែលនាងគឺជាគ្រូបង្វឹកហាត់ប្រាណនៅលើអ៊ីនធើណេត៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ