ឧទ្ធម្ភាគចក្រហោះបុកអគារ ៥៤ជាន់នៅញូវយ៉ក សម្លាប់អ្នកបើកបរ (មានវីដេអូ)
ឧទ្ធម្ភាគចក្រមួយគ្រឿង បានហោះបុកអគារ ៥៤ជាន់នៅកណ្ដាលក្រុង Manhattan នៅរដ្ឋញូវយ៉កបណ្ដាលឲ្យអ្នកបើកបរស្លាប់គួរឲ្យរន្ធត់។
យោងតាមសារព័ត៌មាន CNBC ឲ្យដឹងថាហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ២រសៀលថ្ងៃចន្ទកន្លងទៅធ្វើឲ្យមានការភ្ញាក់ផ្អើលខ្លាំងពីអ្នករស់នៅជិតតំបន់កើតហេតុ។ យោងតាមអ្នកគ្រប់គ្រងអាកាសយានដ្ឋានរបស់ឧទ្ធម្ភាគចក្រនៅក្នុងទីក្រុង Linden ឲ្យដឹងថា អ្នកបើកបរមានឈ្មោះ McCormack បម្រើការជាអ្នកពន្លត់អគ្គិភ័យ។ ប្រភពដដែលបន្ដថា មុនកើតហេតុបុរសរងគ្រោះ ត្រូវបានម្ចាស់ឧទ្ធម្ភាគចក្រជួលឲ្យជិះមកកាន់ទីក្រុងញូវយ៉កដើម្បីជូនដំណើរលោក។ ឧទ្ធម្ភាគចក្រប្រភេទ Agusta A109E គឺជាកម្មសិទ្ធិរបស់ក្
យោងតាមអាជ្ញាធរឲ្យដឹងថា លោក McCormack អាយុ ៥៨ឆ្នាំ បានធ្វើការហោះហើរពីផ្លូវ ៣៤ រយៈពេល ១១នាទីមុនពេលហេតុការណ៍អាក្រក់កើតឡើងដោយបុកជាមួយអគារ ៥៤ជាន់បណ្ដាលឲ្យឆាបឆេះជាអណ្ដាតភ្លើង។ ចំពោះមូលហេតុដែលបណ្ដាលឲ្យមានការធ្លាក់ឧទ្ធម្ភាគចក្រនេះ ត្រូវបានគេជឿថាដោយសារអាកាសធាតុមិនល្អ ហើយដោយសារឧទ្ធម្ភាគចក្រមានអាយុកាលជាង១៩ឆ្នាំមកហើយ។
យ៉ាងណាមិញ មកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយទាក់ទងនឹងមូលហេតុពិតប្រាកដនោះទេ ដោយអាជ្ញាធរកំពុងបើកការស៊ើបអង្កេតបន្ដជុំវិញករណីនេះ៕