អតីត CNRP ថា លោក សម រង្សុី និងថ្នាក់ដឹកនាំគណបក្ស និងវិលមកកម្ពុជាវិញឆាប់ៗ

បន្ទាប់ពីកិច្ចប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក អតីតបក្សប្រឆាំងនៅកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ស្តីពីមាតុភូមិនិវត្តន៍ របស់លោក សម រង្សុី និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ។

នៅក្នុងសេចក្តីថ្លែងការណ៍នោះបានអោយដឹងថា ប្រទេសកម្ពុជា ជាមាតុភូមិរបស់យើងទាំងអស់គ្នា ។ ប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្ទាការទោះរស់នៅទីណាក៏ដោយ មានសិទ្ធិ កាព្វកិច្ច មានភារកិច្ច​ថែ​រក្សាការពារទឹកដី ធនធានធម្មជាតិ ទ្រព្យសម្បត្តិជាតិ ចូលរួមអភិវឌ្ឍន៍ប្រទេស ការពារផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់ប្រជាពលរដ្ឋ។

សេចក្តីថ្លែងការណ៍ បន្តថា ដំណើរមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ នៅពេលដ៏​ខ្លី​ខាងមុខនេះ​ គឺទៅរួមសុខ ទុកជាមួយជនរួមជាតិនៅក្នុងប្រទេសកម្ពុជា និងធ្វើការត​ស៊ូនយោបាយ​ដោយ​អហឹង្សា ​ស្របតាម​គោល​ការណ៍លិទ្ធិប្រជាធិបតេយ្យ​ និងអោយមានការដោះលែងលោក កឹម សុខា ស្តា​លិទ្ធិប្រជាធិបតេយ្យ ព្រម​ទាំង​អនុញ្ញាត្តិអោយគណបក្សសង្គ្រោះជាតិដំណើរការការឡើងវិញ​ តាមរយៈ​លក្ខខណ្ឌ​របស់​សហ​គមន៍​អ៊ឺរ៉ុប នឹងសហរដ្ឋអាមេរិក​ នេងបញ្ចៀសការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP ។

ជាមួយគ្នានេះដែរគណបក្សសង្គ្រោះជាតិ ក៏អំពាវនាវអោយពលរដ្ឋគ្រប់និន្ទាការ និងគ្រប់​​គណបក្ស​នយោបាយ ​រួមកម្លាំងគ្នារក្សាកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ EBA និងGSP ដើម្បីបញ្ចៀសនូវការឈឺចាប់ និងសេចក្តីទុក្ខប្របស់ប្រជាពលរដ្ឋយើង ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds