អ្នកនាំពាក្យក្រសួងសុខាភិបាល ៖ គ្មានករណីពុល  ដោយសារទទួលទាននំបញ្ចុកទេ

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន ការទទួលទាននំបញ្ចុក កាលពីថ្ងៃទី៩មិថុនាម្សិលមិញ និងមកដល់ថ្ងៃនេះ គ្មានករណីពុល  ដោយសារទទួលទាននំបញ្ចុកទេ។

សូមជំរាបថា នៅមុនថ្ងៃទទួលទាននំបញ្ចុក២ថ្ងៃ សម្តេចតេជោសែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យក្រសួងសុខាភិបាល ត្រៀមគ្រូពេទ្យដាក់តាមមូលដ្ឋាន ដើម្បីជួយសង្គ្រោះពលរដ្ឋ ក្នុងករណីពុលនំបញ្ចុក។

ក្រសួងសុខាភិបាល បានត្រៀមខ្លួនក្នុងការពិនិត្យព្យាបាលប្រជាពលរដ្ឋ ២៤ម៉ោងលើ២៤ម៉ោង បើមានករណីរាគក្អួត ពុល ដោយសារទទួលទាននំបញ្ចុក និងចំណីអាហារផ្សេងៗ។ តែរូបមកដល់ថ្ងៃនេះ គ្មានប្រជាពលរដ្ឋមួយរូបណា ពុលរាគក្អួត មកកាន់មន្ទីរពេទ្យនៅទូទាំងប្រទេសទេ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds