រឿងនំបញ្ចុក លោក សម រង្ស៊ី ៖ ជ័យជំនះCNRP បានបង្ខំឲ្យ ហ៊ុន សែន រត់តាមយើងជួបជុំទទួលទាននំបញ្ចុក

ភ្នំពេញ៖ ក្រោយពីការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅប៉ុន្មាន​ថ្ងៃមក​នេះ​ពាក្យថា «នំបញ្ចុក» ត្រូវបានសរសេរ និងនិយាយយ៉ាងច្រើន ហើយនៅថ្ងៃទី៩ ខែមិថុនានេះ ពាក្យថា «ហូបនំបញ្ចុក» ក្រៅពីនេះ​ក៏មានការជួបជុំរបស់បងប្អូន ប្រជាពលរដ្ឋខ្មែរ​ទាំងអស់​ហូបនំ​បញ្ចុក​មានទឹក​សម្លរខ្​មែរដ៏ល្ងុយឆ្ងាញ់ ត្រូវបានបង្ហោះនៅលើប្រព័ន្ធ​លើបណ្តាញ​ទំនាក់ទំនងសង្គមហ្វេស​ប៊ុកដ៏​មាន​ប្រ​ជាប្រិយភាពនៅកម្ពុជា។

ដោយឡែកអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអំពាវនាវអោយមានការ​ជួបជុំ​គ្នា​ពិសារនំបញ្ចុកជាមួយគ្នា យ៉ាងសប្បាយរីករាយទាំងអស់គ្នា ដោយគ្មានការភ័យខ្លាចអ្វីឡើយ។ លោកថា ការហូបនំបញ្ចុកនេះ គឺជជាជ័យជំនះមួយ របស់គណបក្សសង្គ្រោះជាតិ ដែលយើងបានបង្ខំឲ្យ ហ៊ុន សែន រត់តាមយើង ក្នុងការជួបជុំគ្នា ដើម្បីទទួលទាននំបញ្ចុកជាមួយគ្នា។ មានយុទ្ធសាស្ត្រមួយ ដែលចែងថា ៖ “បើយើងមិនអាចយកឈ្នះលើគេបានទេ យើងត្រូវតែទៅចូលរួមជាមួយគេ ។

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds