លោក ខេមរៈ សិរីមន្ត បានព្រមានទៅដល់អ្នកបង្កើតផេកដាក់ឈ្មោះខ្លួនរាប់ពាន់​គណនី

ភ្នំពេញ ៖ លើបណ្តាញសង្គមហ្វេសប៊ុក​មានមហាជនមិនតិចឡើយតែង​ត្អូញត្អែរពី​ផល​វិបាក​ក្នុងការស្វែងរកគណនី ឬទំព័រហ្វេសប៊ុក​ របស់​ជនល្បីៗ​ដែលជា​អាយដលរបស់​ខ្លួន ដោយសារ​ការបង្កើត​ឈ្មោះដូចៗគ្នា​ដ៏ច្រើនលើសលប់ រហូតពេលខ្លះ​ម្ចាស់ដើម​ចាប់បាន​ និងធ្វើការសាកសួរពីហេតុផល​ក៏ឆ្លើយថា «ដោយសារស្រលាញ់ពេក» ប៉ុន្តែ​ត្រូវគេមើល​ឃើញ​ពពួកជនដែលបង្កើតទាំងនោះសុទ្ធសឹង​តែ​ក្នុងបំណង​បម្រើប្រយោ​ជន៍​ខ្លួន​ មិនដែលខ្វល់កិត្តិយស​ម្ចាស់គេនោះឡើយ ដោយអ្នកខ្លះ​បង្កើត​យកបង្ហោះ​រឿង​ប៉ះពាល់សង្គម និងរូបអាសអាភាសជាដើម។

ជាមួយគ្នានេះ​តារាប្រុសល្បីទ្រនំហង្សមាស ខេមរៈ សិរីមន្ត ក៏កំពុងជួបបញ្ហា​នេះដែរ​ដោយគណនីរបស់លោក​មានដល់ទៅរាប់ពាន់​ឯណោះ ដោយមិនចង់ឲ្យអ្នកគាំទ្រ​វិលមុខ​ ក្នុងការស្វែងរក លោក​ក៏បានធ្វើការជូនដំណឹង​ដល់អ្នកបង្កើតបំណងទាញ Like យកលក់​ដោយ​សារលក្ខណៈ​ជូនដំណឹង និងព្រមានថា «ខណៈនេះពេលខ្ញុំបាទ ខេមរៈ សិរីមន្ត សូមធ្វើ​ការស្នើរដល់បងប្អូនដែលបានបង្កើតផេកដែលមានឈ្មោះខ្ញុំ សូមអោយ​បង​​ប្អូនប្តូរ​ឈ្មោះទៅឈ្មោះ​ផ្សេងទៀតដើម្បីកុំអោយមានការយល់ច្រឡំណា​មួយ ហើយ​បើ​បងប្អូន​មិន​បាន​ប្តូរឈ្មោះទេ ក្រុមការងារកាន់ផេករបស់ខ្ញុំនឹងធ្វើការ Report ផេកបង​ប្អូនហើយ»។ ភ្លាមនោះ​ក៏មានអ្នកគាំទ្រជាច្រើនបានចូលខមិនដោយ​សំណូមពរ​ឲ្យ​លោក ខេមរៈ​ សិរីមន្ត verify page ងាយស្រួលចំណាំ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds