លោក សម រង្ស៊ី ៖ លោកហ៊ុន សែន ចង់ប្រែចិត្តពីការដាក់ពាក្យបណ្តឹងទៅតុលាការបារាំង ក្រោយលោកពន្យុះថែមឲ្យ ប្តឹងលោកបីករណីទៀត
តាមរយៈសារលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី បានអោយដឹងថា លោក ហ៊ុន សែន បានប្រកាសថា គាត់នឹងប្តឹងខ្ញុំ ពីរឿង ហុក ឡង់ឌី នៅចំពោះមុខ តុលាការប្រទេសបារាំង។ តែតាំងពីខ្ញុំលើកឡើងពីរឿងការវាយប្រហារដោយគ្រាប់បែកដៃ នៅឆ្នាំ ១៩៩៧, ការធ្វើឃាត ពិសិដ្ឋ ពីលិកា នៅឆ្នាំ ១៩៩៩ និងការធ្វើឃាត កែម ឡី នៅឆ្នាំ ២០១៦ ដែលជាករណីតុលាការបារាំងអាចពិនិត្យផងដែរ ស្រាប់តែ ហ៊ុន សែន ហាក់ដូចជាចង់ប្រែចិត្តគំនិតទៅវិញ ពីការដាក់ពាក្យបណ្តឹង ទៅតុលាការបារាំងនេះ។
លោកបានលើកហេតុផលពីរយ៉ាងហ៊ុន សែន នៅតែហ៊ានប្តឹងពីខ្ញុំ ទៅតុលាការបារាំង ទី ១- បើ ហ៊ុន សែន នៅតែហ៊ានប្តឹងពីខ្ញុំ ទៅតុលាការបារាំង ពេលនោះគាត់ច្បាស់ជាជួបបញ្ហាធំហើយ ពីព្រោះនៅចំពោះលាការឯករាជ្យ ដូចតុលាការបារាំងនេះ គាត់មិនអាចបិទបាំងការពិតបានទេ ដូចអ្វីដែលគាត់ធ្លាប់តែធ្វើ នៅចំពោះមុខ តុលាការអាយ៉ងរបស់គាត់ នៅប្រទេសកម្ពុជា។
ទី ២- បើ ហ៊ុន សែន សម្រេចចិត្តជាចុងក្រោយ ថាគាត់មិនប្តឹងពីខ្ញុំទៅតុលាការបារាំងទេ ពេលនោះ គាត់បង្ហាញពីភាពកំសាករបស់គាត់ ហើយគាត់ដូចជាសារភាព ថាគាត់ជាឃាតករមែន ក្នុងរឿងដែលខ្ញុំរៀបរាប់ពីខាងលើ។ លោកថា ហ៊ុន សែន យកមួយណា ក៏ ហ៊ុន សែន ចាញ់ដែរ៕
អត្ថបទ៖ សុខ លាភ