CNRP គាំទ្រ ការលើកឡើងរបស់នាយករដ្ឋមន្រ្តីប្រទេសសឹង្ហបុរី ដែលថាវៀតណាម ឈ្លានពានកម្ពុជា
ផ្ទយយពីមេដឹកនាំកម្ពុជា និងភាគីវៀតណាម ដែលថា លោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ដែលលើកឡើងថា «វៀតណាម ឈ្លានពានកម្ពុជា ក្នុងអំឡុងទសវត្សរ៍៨០»។ អតីតគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការគាំទ្រ និងថ្លែងអំណរគុណនាយករដ្ឋមន្រ្តីប្រទេសសឹង្ហបុរី លោក លី សៀវឡុង ចំពោះការលើកប្រវត្តិសាស្រ្តពិត ស្តីអំពីយួនចូលឈ្លានពានទឹកដីខ្មែរឆ្នាំ១៩៧៥ ។
នៅក្នុងសេចក្តីថ្លែងការរបស់គណបក្សប្រឆាំង ដែលបានបង្ហោះនៅក្នុងទំព័រហ្វេសបុករបស់អ្នកគាំទ្រ បានអោយដឹងថា គណបក្សសង្គ្រោះជាតិ សូមសម្តែងនៅការដឹងគុណជាថ្មីម្តងទៀតដល់បណ្តាលប្រទេស ដែលជាហត្ថលេខីទាំងអស់ នៃកិច្ចព្រព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដែលបានរៀបចំដំណើរការនៃបញ្ចប់ជំលោះជាច្រើនឆ្នាំនៅកម្ពុជា ។ ចក្ខុវិស័យ និងគោលការនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស បានផ្តល់ការបំផុសកំនិតដល់ប្រជាពលរដ្ឋ ក្នុងការកសាងប្រទេសជាតិមួយ ដែលមានយុត្តិធម៌ និងប្រជាធិបតេយ្យ ដោយមានការគោរពសិទ្ធិមនុស្ស និងនិតិរដ្ឋ ។
សេចក្តីថ្លែងការណ៍បន្តថា យើងមិនអាច និងមិនគួរកែប្រែប្រវត្តិសាស្ត្រ ដោយការបកស្រាយ និងការប្រកែកតវ៉ានោះទេ ។ យើងចាំបាច់ត្រូវរៀន ពីប្រវត្តិសាស្ត្រ។
គួរបញ្ជាក់ផងដែរថា ក្រោយពីលោក លី សៀនឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ដែលលើកឡើងថា «វៀតណាម ឈ្លានពានកម្ពុជា ក្នុងអំឡុងទសវត្សរ៍៨០» មេដឹកនាំកម្ពុជា សម្តេចតេជោ បានចាត់ទុកថាលោក សៀនឡុង គាំទ្ររបបប្រល័យពូជសាសន៍ និងចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកកម្ពុជាវិញ៕
អត្ថបទ៖ សុខ លាភ