ទេសភាព ស្ពាន ទាំង១៥កន្លែងនេះ ឃើញហើយធានាថាស្អាតមែនទែន!

១. ស្ពានកញ្ចក់ ប្រទេសចិន

ស្ពានកញ្ចក់ Zhangjiajie ប្រទេសចិន បានទាក់ទាញភ្ញៀវទេសចរពីគ្រប់តំបន់មកលេងកម្សាន្តដោយសារតែជាមានលក្ខណៈអស្ចារ្យ ទេសភាពស្រស់បំព្រង រួមទាំងសភាពបាតស្ពានថ្មឆ្លុះដល់បាតដ៏ព្រឺឆ្អឹងខ្នងផងដែរ។ ស្ពាននេះផងដែរ ត្រូវបានគេដឹងថាជាស្ពានកញ្ចក់ដ៏វែង និងខ្ពស់ជាងគេក្នុងលោកទៀតផង៕

២. ស្ពានថ្មទ្រផ្ទះ

ផ្ទះដែលមានលក្ខណៈសាងសង់លើស្ពានបានក្លាយទៅជាទម្លាប់ទូទៅនៅក្នុងប្រទេសប៉ែកអឺរ៉ុប។ នៅក្នុងនោះផងដែរ មានប្រាសាទដ៏ធំមួយទ្រទៅដោយស្ពានថ្មមួយកន្លែងដ៏ល្បីល្បាញ មានឈ្មោះថា Château de Chenonceau ផងដែរនៅក្នុងប្រទេសបារាំង។ រួមទាំងសំណង់ក្នុងប្រទេសអង់គ្លេសមួយចំនួនផ្សេងទៀតក៏បានសាងសង់ពីស្ពានថ្មមានអាយុកាល ១៧សតវត្ស ទៀតផង។

៣. ស្ពានតភ្ជាប់ផ្ទះល្វែង នៃប្រទេសចិន

ដោយសារតែប្រទេសចិន គឺជាប្រទេសដែលមានប្រជាជនច្រើន និងមានសំណង់អគារដ៏មមាញឹកផងដែរនោះ រដ្ឋាភិបាលបានចេញច្បាប់ឱ្យប្រជាជនស្វែងរកដំណោះស្រាយដឹកជញ្ជូនប្រកបដោយភាពច្នៃប្រតិដ្ឋ។

ដូច្នេះការសាងសង់ស្ពានភ្ជាប់ពីអគារមួយទៅអគារមួយ និងពីផ្ទះល្វែងមួយទៅផ្ទះល្វែងមួយបានក្លាយជាមធ្យាបោយដ៏ប្រសើរមួយ ហើយស្ពាននីមួយៗសុទ្ធតែមានកម្ពស់ខ្ពស់ស្ទើរតែញាក់សាច់។

៤. ស្ពានដ៏អស្ចារ្យ នៃប្រទេសអេស្ប៉ាញ

ស្ពាន Puente Nuevo ប្រែពីភាសាអេស្ប៉ាញមកថា ស្ពានថ្មី ប៉ុន្តែស្ពានដើមដំបូងត្រូវបានសាងសង់ឡើងតាំងពីសតវត្សទី ១៨មកម្ល៉េះ និងប្រើពេលស្ថាបនាតែ៦ឆ្នាំ ដែលជាហេតុធ្វើឱ្យស្ពានមួយនេះត្រូវបានបែកបាក់ដួលរលំរហូតសម្លាប់អាយុជីវិតមនុស្សអស់ដល់ទៅ៥០នាក់។

ក្រោយមកស្ពាននេះត្រូវបានសាងសង់ថ្មីដោយម៉ត់ចត់ជាទីបំផុត និងប្រើពេលដល់ទៅ ៣៤ឆ្នាំ។ ក្រោយមកស្ពាននេះបានប្រែក្លាយទៅជាទីកន្លែងស្រស់ស្អាតអស្ចារ្យ និងផ្តល់នូវអារម្មណ៍ប្លែកអារម្មណ៍ និងស្រៀវសាច់ក្នុងពេលតែមួយទៀតផង។

. ស្ពានបាតដៃ ប្រទេសវៀតណាម

ស្ពានមាស ដែលមានបាតដៃទាំងពីរទ្រនោះ បានក្លាយទៅជាទីកន្លែងកម្សាន្តដ៏ពេញនិយមមួយនៅក្នុងក្រុងដាណាង ប្រទេសវៀតណាម។ ស្ថាបត្យកម្មដ៏អស្ចារ្យ និងរស់រវើកបែបច្នៃប្រតិដ្ឋមួយនេះ ប្រៀបបីដូចជាបាតដៃរបស់ព្រះជាម្ចាស់ទ្រសន្លឹកមាសមួយសន្លឹកអ៊ីចឹង ជាពិសេសដូចជាសិល្បៈសម័យបុរាណមួយដ៏ទាក់ទាញទៀតផង។

ស្ពានបាតដៃ ប្រទេសវៀតណាម

៦. ស្ពានលើអាកាស ប្រទេសម៉ាឡេស៊ី

Sky Bridge ឬស្ពានលើអាកាស ត្រូវបានផ្តួចផ្តើមសាងសង់ឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ មិនខុសពីការរំពឹងទុក ស្ពានដែលមានគំនិតច្នៃប្រតិដ្ឋមួយនេះបានក្លាយទៅជាទីកន្លែងដ៏ចាប់អារម្មណ៍ និងទាក់ទាញមួយដែលបានស្រូបយកចំនួនអ្នកទស្សនាកម្សាន្តមិនចេះដាច់។

ស្ពានលើអាកាស ប្រទេសម៉ាឡេស៊ី

៧. ស្ពានឆ្លងមហាសមុទ្រ ប្រទេសចិន

ស្ពានដែលឆ្លងកាត់ឆកសមុទ្រ Hangzhou ប្រទេសចិន គឺជាស្ពានដ៏វែង និងមើលទៅស្រៀវសាច់បំផុត។ ស្ពាននេះធ្វើចេញមកជារូបរាងអក្សរ S បត់បែន ហើយរាល់អ្នកដំណើរដែលឆ្លងកាត់ស្ពាននេះត្រូវតែប្រកាន់ភាពប្រុងប្រយ័ត្នបំផុត ដើម្បីចៀសវាងពីបញ្ហាណាមួយកើតឡើង។

ស្ពានឆ្លងមហាសមុទ្រ ប្រទេសចិន

៨. ស្ពានកាត់ព្រៃ ប្រទេសកាណាដា

ស្ពាន Capilano Suspension ត្រូវបានគេដាក់ឈ្មោះទៅតាមទន្លេដែលនៅក្បែរនោះ ដោយក្រុមមេកុលសម្ព័ន្ធ Squamish ដែលជាជនជាតិឥណ្ឌាដើមនៅលើទឹកដីកន្លែងនេះ។ ស្ពានមួយនេះហាក់បីជាស្ងើបស្រៀវមែនទែន តែក៏មានទេសភាពដ៏អស្ចារ្យផងដែរ ដែលអាចដើរកាត់ព្រៃឈើតូចធំ សំដៅទៅកាន់ភ្នំដ៏ខ្ពស់មួយ។

ស្ពានកាត់ព្រៃ ប្រទេសកាណាដា

៩. Reflection ប្រទេសអាឡឺម៉ង់

ស្ពាន Rakotzbrücke Devil គឺជាស្ពានឆ្លុះមួយប្រៀបបីដូចជាកញ្ចក់ចាំងផ្លាតទៅលើផ្ទៃទឹក បានក្លាយទៅជារូបរាងរង្វង់ល្អឥតខ្ចោះគួរជាទៅគយគន់។ ទោះជាយ៉ាងនេះក្តីកន្លែងនេះ គឺជាកន្លែងដ៏អាថ៌កំបាំង និងបានការពារថែរក្សាជាវត្ថុបុរាណ ដោយមិនឱ្យអ្នកណាម្នាក់ចូលទៅជិត ឬឆ្លងកាត់ស្ពានមួយនេះឡើយ។

Reflection ប្រទេសអាឡឺម៉ង់

១០. ស្ពានទឹកជ្រោះធ្លាក់ សហរដ្ឋអាមេរិច

ស្ពាន Beson គឺជាទីកន្លែងស្រស់ស្អាតអស្ចារ្យល្បីល្បាញ ដោយសារតែវាត្រូវបានសាងសង់ឡើង នៅក្រោមទឹកជ្រោះដែលហូរធ្លាក់មក ថែមទាំងបានបង្កើតនូវទស្សនីយភាពដ៏ស្រស់ត្រកាលញាក់សាច់ផងដែរ។

បើតាមព្រេងនិទានរបស់ជនជាតិឥណ្ឌាបុរាណបានឱ្យដឹងថា កូនស្រីរបស់មេកុលសម្ព័ន្ធបានបូជាដួងវិញ្ញាណ និងរូបរាងកាយខ្លួនឯងដើម្បីជួយសង្គ្រោះប្រជាជនជំងឺកាចសាហាវ ដោយលោតចុះពីលើភ្នំជ្រោះជ្រៅមួយនេះ បន្ទាប់មកវាក៏បានក្លាយទៅជាទឹកធ្លាក់ Multnomah នេះតែម្តងទៅ។

ស្ពានទឹកជ្រោះធ្លាក់ សហរដ្ឋអាមេរិច

១១. ទឹកជ្រោះ ប្រទេសន័រវែស

ទឹកធ្លាក់ Låtefossen គឺជាទីកន្លែងដ៏ល្បីល្បាញ ដោយសារតែវាជាទឹកដែលធ្លាក់ពីទឹកជ្រោះពីរផ្សេងគ្នា តែប្រសព្វនៅក្នុងកន្លែងតែមួយ។ ហើយស្ពានប៉ប្រះទឹកធ្លាក់មួយនេះបានក្លាយជាកន្លែងដ៏ស្រស់ស្អាតគួរជាទីចាប់អារម្មណ៍ ថែមទាំងមានសភាពស្ងើបៗហើបនឹងជើងផងដែរ។

ទឹកជ្រោះ ប្រទេសន័រវែស

១២. Aqueduct ចក្រភពអង់គ្លេស

ស្ពាន The Pontcysyllte Aqueduct គឺជាផ្នែកមួយនៃសម្បត្តិបេតិកភណ្ឌពិភពលោករបស់យូណេស្កូ។ ស្ពាននេះត្រូវបានសាងសង់ឡើងតាំងពី ២០០ឆ្នាំមុន និងជាស្ថាបត្យកម្មដ៏អស្ចារ្យមួយផងដែរ។ សព្វថ្ងៃស្ពាននេះត្រូវបានភ្ញៀវទេសចរពេញនិយមនៅក្នុងការកម្សាន្តដោយទូកដើម្បីបង្កើតជាដំណើរកម្សាន្តដ៏រីករាយផងដែរ។

Aqueduct ចក្រភពអង់គ្លេស

១៣. ស្ពានឈើម៉ៃសាក់ ប្រទេសភូមា

ស្ពាន U Bein ដែលធ្វើពីឈើម៉ៃសាក់នេះសាងសង់ឡើងប្រហែលជាជិត២សតវត្សមកហើយ។ ដូច្នេះហើយឈើមួយចំនួនត្រូវបានគេកែច្នៃទ្រសសរបន្ថែមដើម្បីធានាសុវត្ថិភាពអ្នកធ្វើដំណើរ។ ស្ពានដ៏គួរឱ្យស្ងើបនេះក៏ជាទីកន្លែងទេសចរណ៍ដ៏ពេញនិយមប្រចាំប្រទេសភូមាទៀតផង។

ស្ពានឈើម៉ៃសាក់ ប្រទេសភូមា

១៤. ស្ពានថ្មធម្មជាតិ

ភ្នំ Tài Shān ស្ថិតនៅក្នុងប្រទេសចិន មានស្ពានបែបធម្មជាតិមួយកើតឡើងពីសំណឹកទឹក និងខ្យល់ ប៉ុន្តែវាពិតជាមានភាពអស្ចារ្យមែនទែន ដោយដុំថ្មបានប្រែក្លាយទៅជាស្ពានដ៏ទាក់ទាញបែបនេះ។ តែកុំចង់សាកល្បងដើរឆ្លងកាត់ឱ្យសោះ ព្រោះមិនមាននរណាហ៊ានធានាពីសុវត្ថិភាពរបស់អ្នកនោះឡើយ។

ស្ពានថ្មធម្មជាតិ

១៥. ស្ពានពីព្រេងនិទាន របស់ប្រទេសចិន

បើទោះបីជាស្ពាននេះទើបតែសាងសង់ថ្មីៗនៅក្នុងឆ្នាំ ១៩៨៧ យ៉ាងណាក៏ដោយ តែការសាងសងបែបច្នៃប្រតិដ្ឋនៅទីតាំងថ្មភ្នំមួយនេះបានក្លាយទៅជាទីកន្លែងដ៏ទាក់ទាញប្រៀបបីជាដូចជាឋានសួគ៌នៅក្នុងរឿងនិទានបុរណអ៊ីចឹង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds