លោក សម រង្ស៊ី ៖ តើ ហ៊ុន សែន ហ៊ានប្តឹងខ្ញុំនៅមុខតុលាការបារាំងឬទេ ចំពោះបទឧក្រិដ្ឋចំនួន ៣ នេះ ?

ភ្នំពេញ​៖ បន្ទាប់ពីសម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច ស ខេង កំពុង​ឲ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការបារាំង ដើម្បី​ប្ដឹង​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើ​ករណី​ប្រមាថ និង​ចោទប្រកាន់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល លើ​ករណី​ពីរ​ផ្សេងគ្នា​។ លោក សម រង្ស៊ី ឆ្លើយ​តបទៅវិញថា តើ ហ៊ុន សែន ហ៊ានប្តឹងខ្ញុំនៅមុខតុលាការបារាំងឬទេ ចំពោះបទឧក្រិដ្ឋចំនួន ៣ នេះ ?

ចំពោះបទឧក្រិដ្ឋចំនួន ៣ ដែល​លោកបានចោទគាត់( លោក ហ៊ុន​សែន )ជាចំហ ថាគាត់ជា​អ្នក​បញ្ជា​ឲ្យប្រព្រឹត្ត មាន ទី១ ការវាយប្រហាដោយគ្រាប់បែកដៃ ស្លាប់១៦ នាក់​ តាមបញ្ជាលោកហ៊ុន សែន , ពិសិដ្ឋ ពិលីកា ត្រូវគេបាញ់សម្លាប់នៅឆ្នាំ១៩៩៩ តាមបញ្ជាររបស់ ប៊ុន រ៉ានី ហ៊ុន សែន ដោយមាន​ការ​យល់ព្រមពី ហ៊ុន សែន , កែម ឡី កែម ឡី ត្រូវគេបាញ់សម្លាប់ នៅឆ្នាំ២០១៦ តាមបញ្ជាលោកហ៊ុន សែន៕

លោក សម រង្ស៊ី បន្ថែមថា ខ្ញុំរង់ចាំតតាំងជាមួយលោក ហ៊ុន សែន នៅចំពោះមុខតុលាការបារាំង។

 អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds