លោក ហ៊ុន សែន និង​លោក ស ខេង ត្រៀម​ប្ដឹង​លោក សម រង្ស៊ី ទៅ​តុលាការ​បារាំង

ភ្នំពេញ​៖ ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល​ បានអោយដឹងថា សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច ស ខេង កំពុង​ឲ្យ​មេធាវី​សិក្សា​ផ្នែក​ច្បាប់​ដាក់ពាក្យ​បណ្ដឹង​ទៅ​តុលាការបារាំង ដើម្បី​ប្ដឹង​លោក សម រង្ស៊ី មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើ​ករណី​ប្រមាថ និង​ចោទប្រកាន់​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល លើ​ករណី​ពីរ​ផ្សេងគ្នា​។

លោក ផៃ ស៊ីផាន ថា «សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច ស ខេង កំពុងសិក្សារៀបចំឯកសារប្ដឹង សម រង្ស៊ី នៅតុលាការបារាំង ដើម្បីស្វែងរកយុត្តិធម៌ជាសកល ជូនសម្ដេចទាំងពីរ, ដែល សម រង្ស៊ី បានចោទប្រកាន់ថាជាអ្នកសម្លាប់នាយឧត្តមសេនីយ៍ ហុក ឡងឌី»

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds