លោក ពេជ្រ ស្រស់ ឆ្លើយតបភ្លាមៗទៅលោក ហ៊ុន សែន ដែលថាមិនបន្តអោយមានទៀត នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅអាណត្តិក្រោយ

ភ្នំពេញ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  បានប្រកាសថា សម្រាប់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមាន​សមាស​ភាពនានាមកពីគណបក្សនយោបាយនៅក្រៅរដ្ឋសភា ដែល​ចូល​រួមការបោះឆ្នោត គឺមានតែត្រឹមតែអាណត្តិនេះប៉ុណ្ណោះ ប្រធានគណបក្សយុវជនកម្ពុជា នឹងជា​សមា​ជិក​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ មិនចាប់​អារម្មណ៍ពីការលើក​ឡើង​របស់​លោកនាយករដ្ឋមន្ត្រី។

លោកពេជ្រ ស្រស់ ថាចំពោះការលើកឡើងថាអាណត្តិក្រោយលែងមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ វាអត់មានអីខុសទេ ពីព្រោះ​យោងតាមព្រះរាជក្រិត នៃការតែតាំង​ឧត្តមក្រុមប្រឹក្សាពិគ្រោះ និង​ផ្តល់​យោបល់ គឺមានរយៈពេលស្មើអាណត្តិរដ្ឋសភាដូចគ្នា​។

លោកថា គណបក្សយុវជនកម្ពុជាអត់ខ្វាយខ្វល់ចំពោះឧត្តមក្រុមប្រឹក្សា និងមិន​ចាប់​អារម្មណ៍ មាន​ជីវិត​បន្តអាណត្តិក្រោយនោះទេ គណបក្សយុវជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ បេសក​កម្ម​ច្បាស់​លាស់ ជំ​ហរ​ច្បាស់លាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស នឹង​ជួយ​សង្គ្រោះ​ជន​ស្លូត​ត្រង់​ដែល​រង​ការរំលោភ​បំពាន់​ពី​សំណាក់អ្នកមានអំណាច អ្នកមានលុយ​ នឹងជនពុករលួយ។

លោកបន្ថែមថា អញ្ចឹងចំពោះឧត្តមក្រុមប្រឹក្សា ទោះបីអាណត្តិក្រោយមានឬគ្មាន គណបក្ស​របស់​លោក​មិន​ព្រួយបារម្មណ៍នោះទេ​ ព្រោះសកម្មភាពនយោយបាយដ៏មុតស្រួច ហើយខ្លាំងក្លាថែមទៀតផង ក្នុង​ក្រប​ខណ្ឌ័​នយោបាយ នឹងក្របខណ្ឌគោលនយោបាយរបស់គណបក្សយុវជនកម្ពុជា​ ។ មាន ឬគ្មានឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ គឺមិនមានអ្វីដែលរាំងស្ទះការងារ​របស់គណបក្សយុវជន​កម្ពុជានោះ​ទេ ។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds