លោក សម រង្ស៊ី ថា ប្រជារាស្ត្រខ្មែរយល់ព្រមនិងត្រៀមខ្លួន ចំពោះនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA

ប្រតិភូ​សហភាព​អឺរ៉ុប​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៣ មិថុនា​ ក្នុង​គោល​បំណង​ស្វែង​រក​ការពិត​មួយ​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​ចាប់​ផ្ដើម​ដំណើរការ​ ដែល​នឹង​ឈាន​ទៅ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា បើ​រក​ឃើញ​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពុំ​បាន​ស្ដារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ​នោះ។

លោក សម រង្ស៊ី សរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅរាត្រីថ្ងៃទី៦ ឈានចូលថ្ងៃទី៧ ខែមិនថុនា​នេះថា ចំពោះលទ្ធភាពនៃការព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រជារាស្ត្រខ្មែរយល់ព្រមនិងត្រៀមខ្លួន ប្រ​ឈម​​ការលំបាកខ្លះថែមទៀតក្នុងរយៈពេលមួយដ៏ខ្លី ពីព្រោះយើងគិតពីអនាគតវែងឆ្ងាយ ហើយ​យល់​ឃើញ​ថា មានតែលទ្ធិប្រជាធិបតេយ្យទេ ដែលអាចធានា​អនាគត​មួយដ៏រុងរឿង​សម្រាប់​ខ្លួន​យើង​និង​កូន​ចៅយើង។

គួរបញ្ជាក់ផងដែរថា ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​បាន​ផ្ដល់​មក​កម្ពុជា​ជាមួយ​លក្ខខណ្ឌ​​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ហើយ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ កម្ពុជា​នាំ​ចូល​ទំនិញ​គ្រប់​យ៉ាង​ចូល​ទៅ​ទីផ្សារ​សហភាព​អឺរ៉ុប​ដោយ​រួច​ផុត​ពី​កាតព្វកិច្ច​បង់​ពន្ធ​គយ ដែល​មាន​តម្លៃ​ជិត ៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds