ក្រសួងព័ត៌មាន ឲ្យវិទ្យុ VOA បើកការិយាល័យនៅកម្ពុជាវិញ

ភ្នំពេញ៖ វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) នឹងងមានការិយាល័យតំណាងស្របច្បាប់មួយ នៅ​ក្នុង​ប្រ​ទេសកម្ពុជា ក្រោយពេលដែលក្រសួងព័ត៌មាន បានចេញលិខិតផ្លូវការ សម្រេចឱ្យវិទ្យុអាមេរិកមួយនេះ បើកការិយាល័យតំណាងតាមផ្លូវច្បាប់។

លោក Christopher Service Dechard ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ P822102789 ធ្វើនៅ​ថ្ងៃទី០១ខែមិថុនា ឆ្នាំ២០១៩ ជាតំណាងស្របច្បាប់ ប្រចាំការិយាល័យសំឡេងសហរដ្ឋអាមេរិក (VOA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មានទីតាំងស្ថិតនៅផ្ទះលេខ៣២០ ផ្លូវព្រះមុនីវង្ស សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងមាន ។

បើតាមការបញ្ជាក់របស់ក្រសួងព័ត៌មាន ក្នុងប្រកាស២ នៃសេចក្តីសម្រេចខាងលើនេះ​ការិយាល័យ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) និងអ្នកតំណាងស្របច្បាប់ ត្រូវគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់
ស្តី​ពី​​របបសារព័ត៌មាន ក្រមសីលធម៌អ្នកសារព័ត៌មាន បទបញ្ជា កិច្ចសន្យា នឹងសេចក្តីណែ​នាំនានា​ពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍នៃព្រះរាជាណាចក្រកម្ពុជា។ ករណីប្រព្រឹត្តល្មើស​ត្រូវទទួល​ទោស​តាមច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open