លោក ត្រាំ ព្រមានដំឡើងពន្ធ ៣០០ពាន់លានដុល្លារទៀតលើទំនិញចិន

អៀរឡង់៖ តាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០១៩ បានអោយដឹងថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានគំរាមដំឡើងពន្ធ ៣០០ពាន់​លានដុល្លារ លើទំនិញនាំចូលពីប្រទេសចិនបន្ថែមទៀត ប៉ុន្តែលោកក៏បានព្រលយផងដែរថា ទាំង​ប្រទេស​ចិន និងមិចស៊ីកូទំនងជាចង់​ស្វែងរកដំណោះស្រាយជាមួយអាមេរិក ជុំវិញ​ជម្លោះ​ពាណិជ្ជកម្មដ៏​ក្តៅគគុកនេះជាក់ជាមិនខាន។

លោក ដូណាល់ ត្រាំ ថា «ក្នុងកិច្ចពិភាក្សារបស់យើងជាមួយចិន រឿងរ៉ាវគួរឲ្យចាប់​អារម្មណ៍​ជាច្រើន​កំ​ពុង​កើតឡើង… យើងនឹងឃើញនូវអ្វី​ដែលនឹងត្រូវកើតឡើង… ខ្ញុំអាចធ្វើការដំឡើងពន្ធបន្ថែម ៣០០ពាន់​លាន​ដុល្លារ ហើយខ្ញុំនឹងធ្វើវាទៅពេលណាមួយ​ដែលសមស្រប…»។ ទោះជាបែបនេះក្តី លោក ដូណាល់ ត្រាំ មិនបានបញ្ជាក់ថា តើទំនិញចិនប្រភេទណាខ្លះ​ដែលនឹងត្រូវទទួលរងការដំឡើងពន្ធ​នោះឡើយ។

លោក ត្រាំ បានបន្ថែមទៀតថា «ខ្ញុំគិតថា ចិនពិតជាចង់បង្កើតកិច្ចព្រមព្រៀងមួយ ហើយមិច​ស៊ី​កូ​វិញ​ក៏ចង់​មានដំណោះស្រាយខ្លាំងណាស់ដែរ…»។ ការនិយាយរបស់លោក ដូណាល់ ត្រាំ ទំនងជាចង់សំ​ដៅ​ទៅ​លើ​ការគំរាម​ដំ​ឡើងពន្ធរបស់លោក ទៅលើទំនិញរបស់ប្រទេសមិចស៊ីកូ បើសិនជាមិចស៊ីកូមិន​ព្រម​ដោះស្រាយ និងរារាំងជនភៀសខ្លួនពីអាមេរិកកណ្តាល ឆ្លងកាត់តាមទឹកដី​មិចស៊ីកូ រួចចូលមកកាន់សហរដ្ឋអាមេរិកទេនោះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds