Nasa ជ្រើសរើស​ចម្រៀង ៣បទ របស់ BTS ដើម្បី​ទុក​ឲ្យ​អវកាស​យានិក​ស្ដាប់ អំឡុង​បេសកកម្ម ០៦ថ្ងៃ ទៅ​ឋានព្រះច័ន្ទ

(កូរ៉េខាងត្បូង)៖ កាលពីថ្ងៃទី ០៣ ខែមិថុនា NASA បានបើកឲ្យសាធារណជនស្នើបទចម្រៀង ដើម្បីចងក្រងជាអាល់ប៊ុមមួយ ទុកឲ្យអវកាសយានិកស្តាប់ អំឡុងបេសកកម្ម០៦ថ្ងៃ ទៅឋានព្រះច័ន្ទ ដែល NASA កំពុងគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២៤ ហើយវាក៏ជាការអបអរសាទរខួប៥០ឆ្នាំ នៃបេសកកម្ម Apollo 11 ផងដែរ។ ហើយនៅក្នុងនោះ មានបទចម្រៀងចំនួន ៣បទ របស់ក្រុមតារាចម្រៀងBTS ដែលត្រូវបាន Nasa ជ្រើសរើស ដើម្បីទុកឲ្យអវកាសយានិកស្ដាប់ អំឡុងបេសកកម្ម ០៦ថ្ងៃ ទៅឋានព្រះច័ន្ទ។ នេះបើតាមការចេញផ្សាយដោយ koreaboo នៅថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០១៩។

បទចម្រៀង៣ ដំបូង ដែលត្រូវបានប្រកាស មាន ២បទច្រៀងជាក្រុមមានចំណងជើងថា «Mikrokosmos» «134340» និង មួយបទទៀត របស់តារាចម្រៀងរ៉េបRM ដែលស្ថិតក្នុងក្រុម BTS ដូចគ្នា មានចំណងជើងថា «Moonchild»។ «mikrokosmos» គឺជាទស្សនៈមួយដែលគេចាត់ទុកថា មនុស្សលោកឬក៏ពិភពលោកដែលយើងកំពុងរស់នៅនេះ គឺគ្រាន់តែជាទីឋានតូចល្អិត មួយ ប៉ុណ្ណោះ ឬ Microcosm នៅក្នុងចក្រវាឡដ៏ធំល្វឹងល្វើយដែលគេហៅថា macrocosm។ «134340» គឺជាទស្សនៈមួយ ដែលគេចាត់ទុកថាជាលេខអាចម៍ផ្កាយ ដែលត្រូវគេស្គាល់ថា ជាភពភ្លុយតូ ហើយពាក្យពេចន៍នៅក្នុងបទចម្រៀងនេះ និយាយអំពីតថភាពរបស់ភពភ្លុយតូ ដែលគ្រប់គ្នាស្គាល់ ថាក្លាយទៅជាអាចម៍ផ្កាយទៅវិញ។ ក្នុងទំនុកច្រៀង RM និយាយកាន់ Moonchild ឬ Moon children ដែលជាកូនរបស់ព្រះច័ន្ទ ពោលគឺចង់សំដៅថាបើសិនព្រះច័ន្ទ មានកូនៗ ពួកគេនឹងគ្មានអាចទទួលបានភាពកក់ក្តៅពីពន្លឺព្រះអាទិត្យឡើយ ប៉ុន្តែទោះជាបែរនេះក្តី ពួកគេមិនត្រូវចុះញ៉មនោះទេ តែត្រូវខិតខំវិវឌ្ឍខ្លួន នៅក្រោមពន្លឺរបស់ ព្រះច័ន្ទ និងទទួលស្គាល់នូវគុណវិបត្តិនិងការឈឺចាប់របស់ពួកគេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds