ភ្ញាក់ផ្អើល!!ពេល កែវ ពេជ្រពិសី បង្ហាញមុខសារជាថ្មី ឡើងកាម៉ាប់ៗ ខុសពីមុនឆ្ងាយណាស់!!
ភ្នំពេញ៖ចូលជាមួយឆ្នាំហើយ តារាស្រីងារ មេម៉ាយក្តៅស្រួយ អ្នកនាង កែវ ពេជ្រពិសី បាត់មុខពីវិថីសិល្បៈ ត្រឹមតែល្បីនាងមិនហ៊ានបង្ហាញមុខ ព្រោះគីឡូឡើងខ្លាំង ។ តែយ៉ាងណា ការបារម្ភរបស់តារាស្រីរូបនេះ នៅដូចពាក្យចាស់ថា ស្រមោលអន្ទោលតាមប្រាណ ដែលពេលនេះ បង្ហាញវង្សភ័ត្រ ក្នុងឈុតប្រពៃណី ជាមួយ តារាប្រុស យូ ឌីស្កូ មើលទៅមុខ កែវ ពេជ្រពិសី នៅតែម៉ាប់ៗដដែល។
កាលពីពេលថ្មីៗនេះ ក៏ស្រាប់តែលេចមុខនាងសារជាថ្មីម្តងទៀត ជាមួយនឹងការបង្ហោះរូបភាពជាច្រើនសន្លឹកពីដៃគូចាស់ លោកយូ ឌីស្កូ ក្នុងការសម្តែងមួយ។ ដោយក្នុងនោះបណ្តាអ្នកគាំទ្រក៏បាននាំគ្នាចាប់អារម្មណ៍គ្រប់គ្នា ទៅលើរូបសម្រស់របស់នាង ដែលមើលទៅកាន់តែប្លែកខ្លាំងមើលសឹងតែមិនស្គាល់ ជាមួយនឹងការតុបតែងខ្លួនថ្មី ប្តូរម៉ូតសក់របស់នាង។
មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រជាច្រើន ពិតជានឹកស្មានថាមុខមាត់របស់នាង ប្រែខ្លាំងបែបនេះ នៅពេលប្តូរម៉ូតសក់បែបនេះ ហើយក្នុងនោះ គេក៏គិតថា មកពីនាងឡើងគីឡូ បានមុខរាងប៉ោងៗយ៉ាងដូច្នេះ។