ចូលកងវិញរដ្ឋសភា នឹងបោះឆ្នោតជ្រើសរើសតាំងលោកស្រីលី វួចឡេងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួស លោកមឹន ស៊ានដែលចប់អាណត្តិ
(ភ្នំពេញ) ៖ នៅចូលវិសម្យកាលវិញរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជានឹងបោះឆ្នោតជ្រើសរើសតាំង លោកស្រីលី វួចឡេង ជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលមានកូតាពីរដ្ឋសភានៅក្នុងសម័យ ប្រជុំពេញ អង្គរដ្ឋសភានៅពេលខាងមុខនេះ។
លោកឡេង ប៉េងឡុងអគ្គលេខាធិការដ្ឋានរដ្ឋសភានិងជាអ្នកនាំពាក្យរដ្ឋសភា បានឲ្យ ដឹងក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាព្រឹកថ្ងៃទី២១ខែមីនាឆ្នាំ២០១៩ ក្រោម អធិបតីភាពលោក ហេង សំរិន ប្រធានរដ្ឋសភាថាក្នុងកិច្ចប្រជុំបានសម្រេចជ្រើសរសើលោកស្រីលី វូចឡេង គឺជាបេក្ខជនសមាជិកក្រុម ប្រឹក្សារដ្ឋធម្មនុជំនួសលោក មឹន ស៊ាងដែលត្រូវបាន ចប់អាណត្តិ។
លោកបញ្ជាក់ថា៖«លោក មឹន ស៊ាង ដែលជាអតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញចេញពីកូតារដ្ឋសភាអីញ្ចឹងអចិន្ត្រៃយ៍រដ្ឋសភាបានសម្រេចជ្រើសរើសលោកស្រី លី វួចឡេង ដែល បានដាក់ពាក្យតែម្នាក់ហើយគោរពតាមបែបបទតាមជ្រើសរើស និងកំណត់ក្នុង ច្បាប់។ ដូច្នេះអ ចិន្ត្រៃយ៍បានឯកភាពជ្រើសលោកស្រី ជាបេក្ខជនចេញពីតូតា រដ្ឋសភាជា សមាជិកក្រុ មប្រឹ ក្សាធម្មនុញ្ញ ដើម្បីដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភា បោះឆ្នោតអនុម័តហើយ បញ្ជូ នទៅ ធ្វើការនៅក្រុមប្រឹក្សាធម្មនុញ្ញ»។
លោក៏បានឲ្យដឹងថាក្នុងកិច្ចប្រជុំ អង្គប្រជុំក៏បានអនុម័តយល់ព្រមលើ សំណើរសុំ ប្រកា សទទួលស្គាល់លោក ស្រី គឹម សុវណ្ណា ជាតំណាងរាស្ត្រថ្មី មណ្ឌលរាជធានីភ្នំពេញជំនួស លោក ប៉ា សុជាតិវង្ស ដែលបានសុំលាលែង។ ការប្រកាសសុពលភាពនៃ អាណត្តិរបស់ លោកស្រី គឹម សុវណ្ណា ជាសមាជិករដ្ឋសភានីតិកា លទី៦នឹងធ្វើឡើងនៅក្នុងសម័យប្រជុំ រដ្ឋ សភានៅពេលខាងមុខនេះ។ ជាងនេះអង្គប្រជុំក៏បានយល់ព្រមជ្រើសតាំងលោក ប្រាជ្ញា ច័ន្ទ ជាសមាជិកគណៈកម្មកា រសិទ្ធិមនុស្សទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា នៃរដ្ឋសភា ដើម្បីដាក់ជូលសម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះផងដែរ។
ជាមួយគ្នានោះដែរអង្គប្រជុំក៏ បានយល់ព្រមជ្រើសរើសតាំងលោក ច័ន្ទ សុផល ជាសមាជិ កគ ណៈកម្មការមហាផ្ទស ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដើម្បីដាក់ជូ នស ម័យប្រជុំរដ្ឋសភា នាពេលខាងមុខនេះ។
បើតាមលោក ឡេង ប៉េងឡុង ក៏បានបានឲ្យដឹងថា ក្នុងកិច្ចប្រជុំអនុម័យលើរបាយការណ៍ ស្តីពីសកម្មភាពរបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៦ ដោយប្រគល់ជូនភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភាពិនិត្យ។
អ្នកនាំពាក្យក៏បានឲ្យដឹងថា ក្នុងកិច្ចប្រជុំសម្តេច ហេងសំរិន ក៏ដូចជាសមាជិកអចិន្ត្រៃ យ៍ទាំងអស់ក៏អំពាវនាវដល់ប្រជាជនទាំងអស់ត្រូវមានការ ប្រុងប្រយ័ត្នចំពោះសុខភាព ក្នុងរដូង ប្រាំងនេះ ដែលមានកម្តៅកើនឡើង។ជាងនេះឲ្យពលរដ្ឋរកវិធីក្នុងការទប់ទល់ដូចជាការខ្វះទឹ កប្រើប្រាស់ ការហូបចុក ការស្លៀកពាក់ជាដើម។
សូមជម្រាបថាអាណត្តិរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញថ្មីមានរយៈពេល៩ ឆ្នាំគឺចាប់ពីឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៨៕
អត្ថបទ ៖ រតនៈ