សម្តេចតេជោ ប្រាប់រដ្ឋមន្រ្តីក្រសួងសុខាភិបាល អោយលុបបំបាត់ក្រុមបុគ្គលដើរចាក់ថ្នាំ និងព្យាបាលជំងឺ គ្មានវិជ្ជាជីវៈ
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នៅព្រឹកថ្ងៃទី៦ មិថុនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្រ្តី ក្រសួងសុខាភិបាល ធ្វើយ៉ាងណាលុបបំបាត់ ក្រុមបុគ្គលដើរចាក់ថ្នាំ និងព្យាបាលជំងឺ គ្មានវិជ្ជាជីវៈ ទាំងនោះដែលធ្វើឲ្យប៉ះពាល់ ដល់អាយុជីវិតរបស់មនុស្ស។
ការប្រកាសរបស់ប្រមុខរដ្ឋាភិបាលនៅពេលនេះ បន្ទាប់ពីមានបុគ្គល ជាច្រើនអះអាងថា ខ្លួនជាគ្រូពេទ្យ និងបានដើរចាក់ថ្នាំព្យាបាលជំងឺ ជូនពលរដ្ឋ ដោយគ្មានអាជ្ញាប័ណ្ណ ទទួលស្គាល់ ពីក្រសួងសុខាភិបាលនោះ៕