ហ៊ានណាស់!!យកទូរស័ព្ទលួចថតក្រោមសំពត់ស្រីស្អាត តែត្រូវគេចាប់បាន ខ្មាស់គេមិនស្ទើរ (មានវីដេអូ)
ចិន៖ បុរសវ័យចំណាស់ជនជាតិចិនម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួន ក្រោយបែកធ្លាយសកម្មភាព យកទូរស័ព្ទដៃលួចថតក្រោមសំពត់នារីស្រស់ស្អាតម្នាក់ នៅលើរថភ្លើងក្រោមដី ស្ថិតក្នុងទីក្រុង Chengdu ខេត្តស៊ីឈួន ប្រទេសចិន។
ជាក់ស្តែង តាមរយៈវីដេអូឃ្លីបថតបានដោយអ្នកដំណើរម្នាក់ អង្គុយកៅអីទល់មុខជាមួយនឹងជនសង្ស័យ ដែលបានតាមទាន់នូវសកម្មភាពមួយនេះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ ពីសកម្មភាពរបស់បុរសចំណាស់រូបនោះ បានព្យាយាមយកទូរស័ព្ទដៃរបស់ខ្លួន ទៅលួចថតនៅក្រោមសំពត់នារីស្លៀកខ្លីម្នាក់ ដែលកំពុងតែឈរទាំងមិនដឹងខ្លួននៅជិតលោក។ បន្តិចក្រោយមក នារីរងគ្រោះក៏បានទៅអង្គុយចុះវិញ នៅក្បែរនឹងបុរសជាជនសង្ស័យល្មោមកាមនោះ ហើយរូបគេក៏បានដកទូរស័ព្ទចេញមកវិញ ធ្វើដូចធម្មតាផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីវីដេអូឃ្លីបមួយនេះ ត្រូវបានបង្ហោះចែកចាយ និងក្រោយទទួលបានការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់នោះ នៅទីបំផុតមន្រ្តីប៉ូលិសក្នុងក្រុង Chengdu ក៏បានប្រកាសនៅលើបណ្តាញសង្គម Weibo ចិន កាលពីថ្ងៃអង្គារ កន្លងទៅនេះថា បុរសជាជនសង្ស័យនោះ ត្រូវបានគេស្គាល់នាមត្រកូលថា លោក Chang មានអាយុ ៥៦ឆ្នាំ។
លោកក៏ត្រូវបានមន្រ្តីប៉ូលិសចុះចាប់ខ្លួន និងសម្រេចឃុំខ្លួនរយៈពេល ៧ថ្ងៃ ក៏ដូចជាធ្វើការផាកពិន័យចំនួន ៥០០យ័ន (ឬប្រហែល ៧២ដុល្លារអាមេរិក) ទៅតាមច្បាប់ជាធរមានផងដែរ។
បន្ថែមលើនេះ បើយោងតាមប្រភពច្បាស់ការណ៍មួយ ក៏បានឲ្យដឹងផងដែរថា លោក Cheng ថែមទាំងត្រូវបានគេបញ្ឈប់ពីការងារ ពីក្រុមហ៊ុនវិនិយោគមួយថែមទៀតផង បន្ទាប់ពីផ្ទុះរឿងរ៉ាវដ៏គួរឲ្យអាម៉ាស់មួយនេះ។
គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះដែរ អ្នកលេងបណ្តាញសង្គម Weibo ចិន ជាច្រើន ក៏បានសម្ដែងការរិះគន់ ខឹងសម្បាចំពោះសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសមួយនេះ ហើយពួកគេបានលើកឡើងថា លោក Cheng គួរតែទទួលទោស ឬពិន័យធ្ងន់ធ្ងរជាងគេទើបស័ក្តិសម។
អ្នកលេងបណ្តាញសង្គមម្នាក់បានបញ្ចេញមតិថា «មុខរបស់គាត់មិនគួរណាត្រូវបិទ (ឬ Blur) នៅក្នុងវីដេអូឃ្លីបមួយនេះឡើយ។ គួរតែត្រូវបើកមុខរបស់គាត់ឲ្យគេឯងស្គាល់ ឬចំណាំទុក ដើម្បីស្រួលដាល់គាត់ ពេលជួបមុខនៅពេលក្រោយ» ៕