តារាស្រីវៀតណាមម្នាក់ទៀត តែងខ្លួនស៊ិចស៊ីមិនធម្មតា រហូតផ្ទុះការរិះគន់
តារាចម្រៀង និងសម្ដែងអ្នកនាង Phuong Trinh Jolie របស់ប្រទេសវៀតណាម បានធ្វើឲ្យមហាជន និងប្រព័ន្ធផ្សព្វផ្សាយភ្ញាក់ផ្អើល និងចាប់អារម្មណ៍តាមរយៈរ៉ូបដ៏ស៊ិចស៊ីមួយឈុត។ នាងបានដើរចូលយ៉ាងជឿជាក់ក្នុងព្រឹត្តិការណ៍ការប្រគំតន្ត្រីនៅឯទីក្រុងហូជីមិញកាលពីថ្មីៗនេះ។
តារាវ័យ៣១ឆ្នាំរូបនេះ និងរៀបអាពាហ៍ពិពាហ៍រួចហើយ បានស្លៀករ៉ូបពណ៌ខៀវមួយឈុត ខ្លីត្រឹមពាក់កណ្ដាលភ្លៅ បង្ហាញពីជើងដ៏តូចស្រឡូនស្អាត រួមនឹងការបញ្ចេញសម្រស់ដើមទ្រូងគ្មានស្ទាក់ស្ទើរ។
បើមើលតែមួយភ្លែត អ្នកប្រហែលជាគិតថាវាសាមញ្ញ តែបើពិនិត្យឲ្យយូរបន្តិច គឺវាពិតជាសំលៀកបំពាក់ដ៏ស៊ិចស៊ី។ រ៉ូបដែលមានលាយគ្រាប់អង្កាំចែងចាំងជាប់នឹងសាច់ទ្រូងមួយឈុតនេះ ត្រូវបានរចនាម៉ូតដោយ លោក Do Long ជាអ្នករចនាម៉ូតឲ្យតារាល្បីៗប្រចាំប្រទេសវៀតណាម។
នៅក្នុងកម្មវិធីនោះ ផ្ទុះឡើងនូវមតិរិះគន់ដ៏ចម្រូងចម្រាសទាក់ទងនឹងការស្លៀកពាក់របស់អ្នកនាង Phuong Trinh Jolie។ មតិជាច្រើនបានលើកឡើងថាតារាសម្ដែងដែលកើតក្នុងឆ្នាំ១៩៨៨ រូបនេះស្លៀកពាក់ស៊ិចស៊ីហួសហេតុពិបាកទទួលយក និងមិនសមស្របនឹងកម្មវិធីដែលនាងកំពុងមានវត្តមាន។
យ៉ាងនេះក្ដី អ្នកនាង Jolie មិនបានបង្ហាញការប្រតិកម្មបតតទៅវិញទេ ដោយនាងគ្រាន់តែនិយាយពាក្យមួយឃ្លារខ្លី និងវិជ្ជមានទៅកាន់បណ្តាអ្នករិះគន់។ នាងបាននិយាយថា ខ្ញុំស្លៀកសំលៀកបំពាក់ដែលស្របតាមការតម្រូវនៃកម្មវិធីដែលខ្ញុំបានចូលរួមនោះ។ ម្យ៉ាងទៀត ខ្ញុំពិតជាស្រឡាញ់ការស្លៀកពាក់បែបស៊ិចស៊ី ដែលស្របនឹងរាងកាយ និងអាជីពរបស់ខ្ញុំ។ បើខ្ញុំត្រូវចូលរួមកម្មវិធីបែបបុរាណ នោះខ្ញុំនឹងបត់បែនតាមនឹងដែរ។