តុលាការចោទប្រកាន់លើមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ដែលយកiPad នៅផ្ទះវេលុយ ពីបទលួច

ភ្នំពេញ៖ លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ ហេង ហាប់ បម្រើការងារនៅអង្គភាពការពារជើងទឹកពីបទលួចតាមមាត្រា៣៥៣ និង៣៥៦ នៃក្រមព្រហ្មទណ្ឌ។ ហើយសំណុំរឿងនេះនឹងត្រូវបន្តបញ្ជូនទៅចៅក្រមស៊ើបសួរដើម្បីសម្រេច។

សូមរំលឹកថា បន្ទាប់ពីមានការរិះគន់ និងប្រតិកម្មជាបន្ដបន្ទាប់នៅលើបណ្ដាញសង្គម Facebook អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានបញ្ជាឲ្យសមត្ថកិច្ចកសាងសំណុំរឿងមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ លួច iPad គេទៅកាន់តុលាការចាត់វិធានការតាមផ្លូវច្បាប់ហើយ។

នាយឧត្តមសេនីយ៍ បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា «ករណីនេះខ្ញុំបានបញ្ជាឲ្យសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនមន្ដ្រីនគរបាលពាក់ស័ក្ដិ៣ នៅនាយកដ្ឋានការពារព្រំដែនទឹក ទៅកាន់តុលាការដើម្បីបន្ដនីតិវិធីតាមផ្លូវច្បាប់នៅថ្ងៃនេះ»។

សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ មន្ដ្រីនគរបាលពាក់ស័ក្ដិ៣ មានឈ្មោះ ហេង ហាប់ អាយុ២៤ឆ្នាំ បម្រើការងារនៅនាយកដ្ឋានការពារព្រំដែនទឹក និងត្រូវជាកូនប្រុសប្រធាននាយកដ្ឋានទៀតផង ត្រូវបាននាយកដ្ឋានព្រហ្មទណ្ឌ បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយធ្វើកិច្ចសន្យា និងមានអ្នកធានា។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds