លោក ថាច់ សេដ្ឋា ថាវៀតណាមមិនដែលដឹងគុណខ្មែរទេ តែវៀតណាមតែងអោយខ្មែររំលឹកនឹកគុណខ្លួនគ្រប់ពេល
ក្នុងពិធីរម្លឹកខួប ៧០ឆ្នាំ ដែលបារាំងប្រគល់សិទ្ធិអំណាចទៅ ឲ្យវៀតណាម គ្រប់គ្រងលើទឹកដីកម្ពុជាក្រោមលោកថាច់ សេដ្ឋាប្រធានសហគមន៍ ខ្មែរកម្ពុជាក្រោម បាន និយាយច្រើនពី ប្រវត្តិកម្ពុជាក្រោមរួមទាំងរឿងរ៉ាវ ដែលបារាំងផ្ទេរសិទ្ធិ អំណាចនេះទៅ ឲ្យវៀតណាមផងដែរ ។ ខ្មែរទេដែលមានគុណ ចំពោះវៀតណាមមិនមែន វៀតណាមមានគុណចំពោះខ្មែរឡើយ ។
លោកថាច់ សេដ្ឋា បានរម្លឹកគុណមួយរបស់កម្ពុជាដែលធ្លាប់មានចំពោះវៀតណាមគឺការឲ្យវៀតណាមមករស់នៅលើទឹកដី
កម្ពុជា ។ កាលស្តេចខ្មែរ ព្រះបាទជ័យសេដ្ឋាទី ២ មានមហេសីជាកូនស្តេចវៀតណាម បានអនុញ្ញាតឲ្យជនជាតិវៀតណាម មករស់នៅលើទឹកដីកម្ពុជា ។
លោកបន្តថា នាសម័យនោះវៀតណាមបាននាំ អង្ករពីកម្ពុជា ក្រោម ( កូសាំងស៊ីន ) ទៅកាន់វៀតណាមដើម្បីផ្គត់ផ្គង់ និងចិញ្ចឹមប្រជាជនវៀតណាម។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម រូបនេះ ថ្លែងថា « វៀតណាម ដែលដឹងគុណម្តងទេ ? អត់ ដឹងគុណទាល់តែសោះ ។ ខ្ចីដីគេ ហើយយកដីគេទៀត » ។ រឿងកម្ពុជាអនុញ្ញាតឲ្យ កងទ័ពវៀតណាមមកឈរជើងនៅទឹកដីកម្ពុជាក្រោម រយៈពេល ៥ឆ្នាំ ដើម្បីមានទីតាំងប្រយុទ្ធជាមួយពួកយៀកកុង និងពួក ចក្រព័ទ្ធ ( អាមេរិក )រហូតមានការទម្លាក់ គ្រាប់បែកមកលើទឹកដី កម្ពុជា ។ លោកសង្កត់ធ្ងន់ថា « និយាយពីការដឹងគុណ វិញ យួនត្រូវ ដឹងគុណខ្មែរបានស័ក្តិសម ព្រោះខ្មែរបានធ្វើគុណ ទៅលើយួនច្រើនណាស់ » ។
អត្ថបទ៖ សុខ លាភ