Honda ​ប្រកាស​រើស​កីឡាករ​បង្ហាត់​ប្រកួតតំណាងប្រទេសមិន​យក​លុយ ​ហើយ​ឱ្យ​លុយ​ថែម​វិញ​ទៀត​

អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន នឹងជាអ្នក​ចាត់ការ​ក្រុម​ជម្រើស​ជាតិ​កម្ពុជាKeisuke Honda ​ ​បាន​ប្រកាស​រើស​កីឡាករ​មក​បង្ហាត់​មិន​យក​លុយ ​ហើយ​ថែម​ទាំង​ឱ្យ​លុយ​៥​ដុល្លារ​វិញ​ទៀត ប្រសិន​បើ​ចង់​មក​ហាត់​ជាមួយ​ខ្លួន។

ខ្ញុំ​នឹង​ផ្តល់​ប្រាក់​ចំនួន​ ៥​ដុល្លា​ម្នាក់ ​តើ​មាន​អ្នក​ណា​ចង់​អោយ​ខ្ញុំ ​បង្រៀន​បាល់ទាត់​ដែរ​ឬ​ទេ?​ ប្រសិន​បើ​មាន​ សូម​ផ្ញើសារ​មក​ខ្ញុំ​ផង។ ប៉ុន្តែ​មាន​លក្ខខណ្ឌ​មួយ​ គឺ​សុំ​ចំពោះ​អ្នក​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ចង់​លេង​ជា​តំណាង​ប្រទេស​ដើម្បី​ចូល​រួម​ប្រកួត​វ៉លខាប់​តែ​ប៉ុណ្ណោះ។ ​ខ្ញុំ​នឹង​ធ្វើការ​ជ្រើសរើស​តាម​ការ​សម្រេច​របស់​ខ្ញុំ។​ ខ្ញុំ​នឹង​ធ្វើ​ការ​បង្រៀន​ដោយ​ផ្តល់​ជា​ថវិការ​ជូន។ នេះជាការលើកឡើងរបស់អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​ ដែល​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គមហ្វេសបុក​៕

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds