UN ស្នើសុំរាជរដ្ឋាភិបាល ដោះលែង​អតីត​អ្នក​យក​ព័ត៌មាន RFA ដោយគ្មានលក្ខខណ្ឌ

ក្រុមការងារសិទ្ធមនុស្សអង្គការសហប្រជាជាតិUN បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជាឲ្យ ដោះលែង​អតីត​អ្នក​យក​ព័ត៌មានឱ្យវិទ្យុអាស៊ីសេរី ទាំងពីរដោយគ្មានលក្ខខណ្ឌ ព្រមទាំង ផ្តល់សិទ្ធិឱ្យពួកគេទាំងពីរនាក់​។ នេះបើយោងតាមទំព័រហ្វេសបុករបស់ UN ។

ការដកហូតសេរីភាពរបស់លោក អ៊ួន ឈិន និង លោក យាង សុទ្ធារិន ជាការធ្វើដោយបំពាន។ ក្រុម​ការងារសិទ្ធមនុស្សអង្គការសហប្រជាជាតិ បានផ្តល់ហេតុផលបីយ៉ាង ដែលក្រុមការងារចោទថា ជាការឃុំខ្លួនទាំងបំពាន មិនមានមូលដ្ឋានច្បាប់ណាមួយអាចយកមកប្រើប្រាស់ដើម្បី ធ្វើយុត្តិកម្មពីការ​ដកហូតសេរីភាពរបស់ពួកគេឡើយ(១) (ទី២). ការឃុំខ្លួនរបស់ពួកគេកើតចេញពីការអនុវត្តដោយសន្តិវិធី នូវសិទ្ធិសេរីភាពនៃគំនិតនិងការបញ្ចេញមតិ នឹងទី៣. ភាពធ្ងន់ធ្ងរនៃការរំលោភ​បំពានសិទ្ធិ​ទទួលបាន​សវនា​ការប្រកបដោយ យុត្តិធម៌របស់ពួកគេ។

ក្រុមការងារសិទ្ធមនុស្សអង្គការសហប្រជាជាតិ ស្នើសុំរាជរដ្ឋាភិបាលកម្ពុជាឲ្យ ដោះលែង អ្នកទាំងពីរ​ត្រូវ​បានដាក់ឲ្យនៅក្រៅឃុំ ព្រមទាំងផ្តល់សិទ្ធិឱ្យពួកគេទាមទារសំណង និងការជួសជុលសំណង នឹង​​​ស្នើ​អោយ​​​កែប្រែមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដើម្បីធ្វើឱ្យមាត្រា ៤៤៥ នេះ ស្របនឹងកាត​ព្វកិច្ចសិទ្ធិម​នុស្ស​របស់ខ្លួន។

គួរបញ្ជាក់ផងដែរថា លោក អ៊ួន ឈិន និង លោក​ យាង សុជាមេត្តា ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ​មានជ័យ​ចាប់​ឃាត់​ខ្លួន​នៅ​វេលា​យប់​ថ្ងៃទី​ ១៤ ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ហើយ​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ ៨ ​ខែ​មក​ហើយ​ក្រោម​បទចោទ​ប្រកាន់​ចំនួន​ ២ រួមមាន​ «​ប្រគល់​ឲ្យ​រដ្ឋ​បរទេស​នូវ​ព័ត៌មាន​ជា​អាទិ៍​ដែល​នាំ​ឲ្យ​អន្ដរាយ​ដល់​ការ​ការពារជាតិ​តាម​បញ្ញត្តិ​មាត្រា​ ៤៤៥ ​នៃ​ក្រមព្រហ្មទណ្ឌ​» ​និង​ «​ការផលិត​ខ្សែ​វីដេអូ​អាសអាភាស​»​។ រហូតដល់ថ្ងៃទី២១ សីហា ឆ្នាំ២០១៨ តុលាការសម្រេចដោះលែង​អ្នកទាំងពីរជា​បណ្ដោះអាសន្ន។

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds