លោកពេជ្រ ស្រស់ ៖ ខ្ញុំចូលចិត្តនំបាញ់ចានឿក ខ្ញុំមិនហូបនំបញ្ចុកទេ

ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមនៅថ្ងៃទី៤ ខែមិថុនា នេះថា ខ្ញុំអត់ចេះហូបនំបញ្ចុកទេតាំងតែពីតូចមក​ គឺថារូបខ្ញុំចេះតែហូបបង្អែមបាញ់ចានឿក​ ។ ការលើកឡើងបែបនេះហាក់បីដូចផ្សេងពីមេដឹកនាំបក្សកាន់អំណាច លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន នឹងអតីតមេដឹកនាំអតីតបក្សប្រឆាំង ដែលប្រកាសរៀបចំពិធីហូបនំបញ្ចុក នៅចំថ្ងៃតែ​មួយ​ ។

ប្រធានគណបក្សរូបនេះបន្ថែមថា បើនិយាយពីរឿងនេះ កាលពីខ្ញុំនៅតូច  ហើយជួបជុំមហាគ្រួសារ​តាណេងនិងយាយ​ស៊ាងឡៃ គឺពួកគាត់តែងតែទិញនំបញ្ចុកហូបជុំគ្រួសារហើយ ប៉ុន្តែចម្លែកតែខ្ញុំគឺខ្ញុំមិនដែលហូបទេ ពីព្រោះថាខ្ញុំអត់ចេះហូបនំបញ្ចុកនោះទេ ដូច្នេះ​អ្នកម្តាយរបស់ខ្ញុំ (ស៊ាងឡៃ)​ គគាត់តែងតែទិញបង្អែមបាញ់ចានឿកទុកឲ្យខ្ញុំ។

លោកបន្តថា ខ្ញុំចូលចិត្តហូប បង្អែម​ បាញ់ចានឿកណាស់​  អញ្ចឹងទេខ្ញុំសុំហូបនូវបង្អែម បាញ់ចានឿកហើយ គឺថាមិនហូបទេនំបញ្ចុកនោះ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds