បទចម្រៀង របស់កូរ៉េទាំងនេះ គឺជាបទដែល មិនឲ្យចាក់ផ្សាយតាមទូរទស្សន៍ ព្រោះតែ… (មានវីដេអូ)
កូរ៉េខាងត្បូង៖ គ្រប់គ្នាដែលជាអ្នកគាំទ្រវិស័យ Kpop ច្បាស់ជាជ្រាបហើយថា បទចម្រៀងរបស់ពួកគេនីមួយៗ មុននឹងត្រូវចាក់ផ្សាយនៅលើប៉ុស្តិ៍ទូរទស្សន៍ គឺត្រូវមានការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត ព្រោះពួកគេមិនចង់ឲ្យមានកំហុស ឬមានកាយវិការក្នុង MV មិនសមរម្យណាមួយ ត្រូវបានចាក់ផ្សាយ ដែលធ្វើឲ្យអ្នកគាំទ្រយកគំរូតាមនោះទេ។
យ៉ាងណាមិញ ដោយហេតុតែមានការត្រួតពិនិត្យយ៉ាងច្បាស់លាស់បែបនេះហើយ ទើបធ្វើឲ្យបទចម្រៀង Kpop ល្បីៗមួយចំនួនត្រូវបានហាមផ្តាច់ មិនឲ្យចាក់ផ្សាយនោះទេ ក៏ប៉ុន្តែចំពោះហេតុផល ដែលក្រុមអ្នកត្រួតពិនិត្យលើកឡើង មិនឲ្យចាក់ផ្សាយពេលខ្លះ ពិតជាមិនសមហេតុផលនោះទេ ដែលធ្វើឲ្យអ្នកគាំទ្រទទួលយកមិនបានទាល់តែសោះ៕
ចង់ដឹងថា បទចម្រៀង Kpop ណាត្រូវបានហាមមិនឲ្យចាក់ផ្សាយ ដោយប្រើហេតុផលបែបណាខ្លះនោះ តោះតាមដានខាងក្រោម៖
១. បទ “Gentleman” របស់ PSY
មានឈុតមួយនៅក្នុងបទនេះ លោក PSY បានដេកនៅលើបង្កោលចរាចរណ៍ ដូច្នេះហើយនេះបានបង្ហាញថាលោក កំពុងបំផ្លាញបង្គោលនោះ ដែលជាហេតុមិនឲ្យចាក់ផ្សាយប៉ុស្តិ៍ KBS។
២. បទ “Joker” របស់ Dalshabet
ពាក្យ Joker ជាភាសាអង់គ្លេស ក៏ប៉ុន្តែសម្រាប់ជនជាតិកូរ៉េ គេប្រើពាក្យនេះសំដៅទៅលើប្រដាប់ភេទបុរស។
៣. បទ “Catallena” របស់ Orange Caramel
សម្រាប់បទចម្រៀងនេះ មានឈុតមួយបានយកមនុស្សស្រីសម្តែងជាសាច់ត្រី Sushi សម្រាប់លក់។ ដូច្នេះហើយ ប៉ុស្តិ៍ KBS ឃើញបែបនេះ បានចាត់ទុកថា ស្រដៀងនឹងការជួញដូរមនុស្ស ដូច្នេះហើយការមិនអនុញ្ញាតិឲ្យផ្សាយក្នុងប៉ុស្តិ៍របស់ខ្លួននោះទេ។
៤. បទ “Instagram” របស់ DEAN
បទនេះត្រូវបានហាមមិនឲ្យផ្សាយដោយសារតែ មានពាក្យ Instagram ដែលជាប្រ៊េនបណ្តាញសង្គម ដ៏ល្បី។
៥. បទ “Lotto” របស់ EXO
បទ “Lotto” ជាបទដ៏ល្បីរបស់ក្រុម EXO ក៏ប៉ុន្តែបែរជាហាមមិនឲ្យផ្សាយនៅប៉ុស្តិ៍ MBC និង KBS ដោយលើហេតុផលដូចគ្នាថា បទនេះបានបង្ហាញឈ្មោះប្រ៊េន Lotto។
៦. បទ “BOOMBAYAH” របស់ BLACKPINK
ប៉ុស្តិ៍ KBS បានហាមមិនឲ្យផ្សាយបទ BOOMBAYAH ដោយសារតែក្នុងឃ្លារ៉េបរបស់ Jennie បានច្រៀងមានពាក្យ Henny ដែលជាពាក្យកាត់របស់ស្រា Hennesy។ មួយវិញទៀត ឃ្លារ៉េបរបស់ Lisa មានពាក្យថា “Middle Finger Up, F U Pay Me”៕