លោកគង់ គាំ អតីតមន្ត្រីCNRP ដែលជាប់ទោស ត្រូវបន្តនៅក្រៅ​ស្រុកដូច​ក្រុម​ស្តេច​សង្ឃដាឡៃឡាម៉ា

សង្គ្រាមពាក្យសំដីរវាងលោកសម រង្ស៊ី នឹងលោកនាយករដ្ឋមន្ត្រី បានចាប់ផ្តើមសារជាថ្មីម្តងទៀត អតីត​ប្រ​ធាន​គណបក្សសម រង្ស៊ី បានសរសេរនៅក្នុងហ្វេសបុករបស់លោកថា​ក្រុមអ្នកនយោបាយ​អតីត​គណ​បក្ស​សង្គ្រោះជាតិ ដែលជាប់ទោសត្រូវបន្តស្ថិតនៅក្រៅស្រុកដូចក្រុមស្តេចសង្ឃទីបេ ដាឡៃឡាម៉ា។

តាមរយៈអត្ថបទដ៏វែងលោកគង់ គាំ បានអោយដឹងថា ពីវេទិកាក្នុងប្រទេសជប៉ុន ទោះជា​សង្គ្រោម​ភាសា​ តែ​បានបង្ហាញថា ខាងណារក្សាជំហរតទល់ជាចំហ និងជាសកលហើយ​ខាងណា​ដែល​លលឹបៗពី​អោយ​EU/EBA និង USA/GSP សំពងអោយ ហ៊ុន សែន ទ្រោមនិង​ប្រើយុទ្ធសា​ស្ត្របំផុស​អោយប្រ​ជាពលរដ្ឋ​ក្រៅ និងក្នុងប្រទេស អោយពលទាហានបំបែរកាណុងចាប់ហ៊ុន សែន  ផ្តួលរំលំរដ្ឋាភិបាល​ឈូស​ឆាយ​អ្វីៗ​ហើយប្រគល់សងជូនអ្នករងគ្រោះ បែបអនាធិបតេយ្យ បែបបដិវត្ត និងបែបសង្គ្រោមនោះ គឺកំពុង​រលាស់​គេចបង្វិលពីការទទួលខុសត្រូវខាងលើទៅវិញយ៉ាងកំសាក។


លោកថា ក្រុមអ្នកនយោបាយអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់ទោស ត្រូវបន្តស្ថិតនៅក្រៅ​ស្រុកដូច​ក្រុម​ស្តេច​សង្ឃទីបេ ដាឡៃឡាម៉ាដ៏ល្បីរន្ទឺ គឺមិនអាចងើបមុខជា​ថ្មីវិញបាននៅកម្ពុជា តាមភាពរវើរវាយ​ទាំង​ឡាយ​របស់ពួកគេនោះឡើយ។
ក្រោយអំណាចសាលដីកាតុលាការកំពូលកម្ពុជា កំណត់នៅចុងឆ្នាំ២០២២ ជាប់បំរាមបន្ត ឬមាន​​ទោស​បន្ថែម ចំពោះអតីតសមាជិកគណបក្សសង្គ្រោះជាតិ តាមសកម្មភាពជាក់ស្តែង គឺជាចំណោទមិន​អាចដឹង​ជាមុន​នោះទេ ។

ប៉ុន្តែអ្វីដែលយើងអាចដឹងយ៉ាងច្បាស់ គឺគ្មានទេគណបក្សសង្គ្រោះជាតិជាថ្មីឡើងវិញ និងអាចថា​គណ​បក្ស​នយោ បាយថ្មីណា(ដែលអាចមានកម្លាំងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិដដែលនោះ) មិនបានត្រូវគេអនុញ្ញាតអោយបង្កើតទេ

អត្ថបទ៖ សុខលាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds