រដ្ឋមន្ត្រីពាណិជ្ជកម្ម ប្រកាសស្វាគមន៍គម្រោងវិនិយោគក្រុមហ៊ុនចិន 4PX Express លើវិស័យពាណិជ្ជកម្មអេឡិចត្រូនិក

ភ្នំពេញ ៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានប្រកាសស្វាគមន៍ និងគាំទ្រគម្រោងវិនិយោគ របស់ក្រុមហ៊ុនShenzhen 4PX Express ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Cainiao Logistics Group ដើម្បីជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធ

អេឡិចត្រូនិក (E-Commerce) ឆ្លងកាត់ព្រំដែននៅក្នុងប្រទេសកម្ពុជា និងបង្កើតកាលានុវត្តភាពធុរកិច្ចសម្រាប់ សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រីកការនាំចេញ។

Image may contain: 1 person, smiling, sitting, suit and indoor

ការប្រកាសគាំទ្ររបស់លោករដ្ឋមន្ត្រី បានធ្វើឡើងក្នុងជំនួបជាមួយប្រតិភូក្រុមហ៊ុន Shenzhen4PX Expressដឹកនាំដោយ

ស្ថាបនិក និងនាយកប្រតិបត្តិ លោក KEVIN Yue Li និងមានការចូលរួមពី លោក Nick Beresford តំណាងអង្គការ UNDP ប្រចាំនៅកម្ពុជា កាលពីរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

Image may contain: 1 person, smiling, sitting, suit and indoor

នៅក្នុងឱកាសនោះ លោក ប៉ាន សូរស័ក្តិ បានជំរុញក្រុមហ៊ុន Shenzhen 4PX Express ធ្វើការបោះទីតាំងនៅក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធផ្នែកទន់ (ការបណ្តុះបណ្តាលធនធានមនុស្ស និងផ្ទេរចំណេះដឹង) សម្រាប់គាំទ្រប្រតិបត្តិការ E-Commerce និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ស្របតាមយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

Image may contain: 3 people, people smiling, people sitting

Image may contain: 6 people, people sitting, table and indoor

Image may contain: 6 people, people sitting, table and indoor

លោករដ្ឋមន្ត្រី បានស្នើក្រុមហ៊ុន Shenzhen 4PX Express ពិចារណាចាប់ដៃគូ ជាមួយសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីជំរុញវត្តមានផលិតផលខ្មែរ ដូចជាទំនិញកសិកម្ម គ្រឿងចម្លាក់ពីដៃ វត្ថុអនុស្សាវរីយ៍ ផ្លែឈើស្រស់ និងម្ហូបអាហារ នៅលើទីផ្សារអនឡាញ ជាពិសេស Alibaba ដែលជាគេហទំព័របោះដុំទំនិញធំបំផុត នៅក្នុងប្រទេសចិន និងលើពិភពលោក។

Image may contain: 1 person, sitting, suit and indoor

បន្ថែមលើនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនក្រុមហ៊ុន Shenzhen 4PX Express អំពីកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញវិស័យ E-Commerce តាមរយៈការពន្លឿនច្បាប់ស្តីពី E-Commerce និងយុទ្ធសាស្ត្រវិស័យនេះ ការកសាងមជ្ឈមណ្ឌល

ពាណិជ្ជកម្ម និងវប្បធម៌កម្ពុជា នៅតាមទីក្រុងធំៗក្នុងប្រទេសចិន និងការធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រសសមាហរណកម្មពាណិជ្ជ

កម្មកម្ពុជា (CTIS) ជំនាន់ទី៤ ជាដើម។

ជាការឆ្លើយតប លោក KEVIN Yue Li និងសហការី បានថ្លែងអំណរគុណលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិដែលបានចែករំលែកនូវ

ព័ត៌មានសំខាន់ៗ ទាក់ទងស្ថានភាពវិស័យ E-Commerce នៅក្នុងប្រទេសកម្ពុជា។

ស្ថាបនិកក្រុមហ៊ុន Shenzhen 4PX Express រូបនេះបានប្តេជ្ញាចូលរួមអភិវឌ្ឍន៍វិស័យ E-Commerce ជាមួយក្រសួងពាណិជ្ជកម្ម

និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការចាប់ដៃគូ ជាមួយអង្គការ UNDP និងក្រុមហ៊ុនក្នុងស្រុកព្រមទាំងការកសាងស្ថានីយ

មួយ ដែលសហគ្រាសធុនតូច និងមធ្យម អាចទម្លាក់ផលិតផលរបស់ខ្លួន ដើម្បីក្រុមហ៊ុនលក់ និងចែកចាយទៅកាន់ទីផ្សារ

ក្នុងតំបន់ និងពិភពលោក៕

អត្ថបទដោយ កែវចន្ទ័សុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds