កូរ៉េខាងជើង បង្ហាញមុខប្រធានក្រុមចរចា ក្រោយពីល្បីថាបាត់ខ្លួន

KCNA បានបង្ហាញមុខ លោក គីម យ៉ុងឆុល (Kim Yong Chol) អតីតប្រេសិតពិសេសកូរ៉េខាងជើង ទទួលបន្ទុកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក នៅថ្ងៃចន្ទ ទី០៣ ខែមិថុនានេះ ក្រោយពីមានពាក្យចចាមអារ៉ាមថា អតីតប្រេសិតរូបនេះ បានបាត់ខ្លួន ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ចេញផ្សាយនៅថ្ងៃចន្ទនេះ ។

លោក គីម យ៉ុងឆុល ត្រូវKCNA បានបង្ហាញរូបភាពវីដេអូ ពេលកំពុងដើរអមដំណើរមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលជាការបង្ហាញថា លោក គីម យ៉ុងឆុល មិនបានបាត់ខ្លួនដូចពាក្យចចាមអារ៉ាមនោះទេ ។

កាលពីថ្ងៃសុក្រ ទី៣១ ខែឧសភាកន្លងទៅថ្មីៗនេះ កាសែត Chosun Ilbo របស់កូរ៉េខាងត្បូង បានចុះផ្សាយថា អតីតប្រេសិតពិសេសកូរ៉េខាងជើងទទួលបន្ទុកកិច្ចចរចាជាមួយសហរដ្ឋអាមេរិក លោក គីម យ៉ុងឆុល បានបាត់ខ្លួនហើយ ឫអាចបញ្ជូនទៅកាន់ជំរំហ្វឹកហ្វឺនខាងយោធា ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds