ប្រធាន នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ៖ ជនសង្ស័យទាំង២ នាក់ដែលឃាត់ខ្លួន ប្តីជាឃាតករ ចំណែកប្រពន្ធអាចមិនមានការពាក់ព័ន្ធ

ភ្នំពេញ ៖ យោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានដកស្រង់សម្តី ប្រធាន នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ​លោកឧត្តមសេនីយ៍ឯក ង៉េង ជួរ ថា កម្លាំង ជំនាញ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងមូលដ្ឋាន និង អង្គការ CPU បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២ នាក់ ប្តី ប្រពន្ធ ពាក់ព័ន្ធករណីរំលោភសម្លាប់ក្មេង ២ នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីពេលថ្មីៗកន្លងមក ហើយកំពុង កសាងសំណុំរឿងទៅតុលាការ ខេត្តព្រះសីហនុ។

លោកប្រធាននាយកដ្ឋានបានឲ្យដឹងបន្តថា ជនសង្ស័យទាំង ២ នាក់ ត្រូវបានឃាត់ខ្លួន នៅថ្ងៃទី២ ខែ​មិថុនា ឆ្នាំ ២០១៩ នៅ ស្រុកមេសាង ខេត្តព្រៃវែង ។ ក្នុងចំណោមជនសង្ស័យទាំង២ នាក់ ប្តីប្រពន្ធ​ខាងលើជនសង្ស័យ ជាប្តី ចំណែកប្រពន្ធអាចមិនមានការពាក់ព័ន្ធ ។

លោកថា «បច្ចុប្បន្ន ជនសង្ស័យកំពុងយកមកក្រសួងមហាផ្ទៃ និង កសាងសំណុំរឿង​បញ្ជូនទៅ​ស្នងការ​ដ្ឋាន ខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី »៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds