ឃាតកររំលោភសម្លាប់ក្មេង២នាក់នៅខេត្តព្រះសីហនុ ត្រូវប៉ូលិសចាប់ខ្លួនបាននៅខេត្តព្រៃវែង

ព្រះសីហនុ៖ ​នាយឧត្តម​សេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានថ្លែង​ប្រាប់សារព័ត៌មានក្នុងស្រុកនៅរសៀលនេះថា កម្លាំងនគរបាល បានចាប់ខ្លួនជនដៃដល់ដែលសម្លាប់ក្មេង ២នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានហើយ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា «ជនដៃដល់ត្រូវបាន​ចាប់ហើយនៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ​និង​កំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩​ឃាតកម្មដ៏ព្រៃផ្សៃ​នេះបង្កឡើង​ដោយជនល្មើសចាប់រំលោភកុមារី អាយុ១០ឆ្នាំ បន្ទាប់​មកធ្វើ​ស​កម្មភាព​សម្លាប់ទាំងកុមារី និងកុមារជា​ប្អូន​អាយុ​២ឆ្នាំ​កន្លះ ដែលកំ​ពុងដេក​នៅក្នុង​ផ្ទះជាមួយគ្នា។ ក្មេងប្រុសជាប្អូនបានស្លាប់ភ្លាមៗនៅក្នុងផ្ទះ ហើយក្មេងស្រី​ជា​បងត្រូវបានក្រុមគ្រួសារព្យាយាមដឹក មកសង្គ្រោះរហូតដល់រាជធានីភ្នំពេញ តែមិនអាចជួយសង្គ្រោះជីវិត និងបានស្លាប់បាត់បង់ជីវិត​នៅលើរថយន្ត​វេលា​ម៉ោង ៨យប់ថ្ងៃដដែលនោះ។ កុមារារងគ្រោះមានឈ្មោះ ផា សុខលី អាយុ២ឆ្នាំ និងកុមារីជាបងមានឈ្មោះ ផា ស្រីល័ក្ខ អាយុ១០ឆ្នាំ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds