Bow Maylada ត្រូវគេបន្លំដោះយកចិញ្ចៀនពេជ្រ ខណៈកំពុងចាប់ដៃជាមួយអ្នកគាំទ្រ

ថៃ៖ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីBow Maylada បានជួបរឿងនឹកស្មានមិនដល់មួយ ដោយត្រូវគេមកបន្លំដោះចិញ្ចៀនពេជ្ររបស់នាង ខណៈពេលកំពុងតែចាប់ដៃជាមួយអ្នកគាំទ្រ នៅក្នុងការតន្ត្រីរបស់ទូរទស្សន៍ប៉ុស្តិ៍លេខ៧។

ហេតុការណ៍នេះបានធ្វើ Bow ភ័យមិនស្ទើរ ព្រោះនេះជាចិញ្ចៀនដែលនាងស្រលាញ់ និងពាក់ជាប់ដៃជានិច្ច តែសំណាងល្អនាង ដឹងខ្លួនទាន់ទើបយកចិញ្ចៀននោះមកវិញបាន។ ពាក់ព័ន្ធនឹងរឿងនេះទៀតសោត តារាស្រីរូបនេះបាននិយាយរៀបរាប់ថា៖

« ខ្ញុំបានទៅចូលរួមការប្រគំតន្ត្រីរបស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧ ដំបូងខ្ញុំគិតថាគាត់ចង់លួច ប៉ុន្តែតាមពិតមិនមែនទេ ។ ពេលនោះខ្ញុំឃើញក្មេងស្រីម្នាក់ ខ្ញុំសង្ស័យហើយក៏ស្រែកហៅគាត់ ភ្លាមៗនោះគាត់ក៏ឲ្យចិញ្ចៀនមកឲ្យខ្ញុំវិញ។ ខ្ញុំគិតថាគាត់ប្រហែលជាមិនបានតាំងចិត្តទេ»។

ក្រៅពីនេះ Bow បានទៀតថា « ចិញ្ចៀននេះពិតជាសំខាន់សម្រាប់ខ្ញុំណាស់ ព្រោះគ្រប់ពេលដែលខ្ញុំពាក់ចិញ្ចៀននេះខ្ញុំមានអារម្មណ៍ល្អនៅពេលធ្វើការ។ ប្រសិនបើបាត់ទៅស្តាយណាស់ ព្រោះខ្ញុំពាក់មិនដែលដោះទេ។ ខ្ញុំគិតថាប្រសិនបើមានការប្រគំតន្ត្រីលើកក្រោយទៀត ប្រហែលឈប់ពាក់ហើយ»។

យ៉ាងណាមិញហេតុការណ៍លើកនេះក្លាយជាមេរៀនសម្រាប់Bow និងតារាដទៃទៀត ឲ្យមានការប្រុងប្រយ័ត្នជាងមុន នៅពេលដែលត្រូវចូលរួមនៅក្នុងកម្មវិធីដែលមានមនុស្សច្រើន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds