Tony Jaa ចេញមុខ ក្រោយផ្អើលថា ទទួលមរណភាព កំឡុងពេលថត រឿងថ្មី លោតរំលងអគារ (មានវីដេអូ)

ថៃ៖ លោក Tony Jaa ជាតារាក្បាច់គុន ប្រុសដ៏ល្បីល្បាយ ប្រចាំប្រទេសថៃ ដែលមានកេរ្ត៏ឈ្មោះល្បីល្បាញ ជាអន្តរជាតិទៀតផង។ រូបលោក បានធ្វើឲ្យមហាជនរាល់គ្នាទទួលស្គាល់ តាមរយៈទេពកោសល្យសម្ដែង ដ៏រស់រវើក ក្នុងខ្សែភាពយន្តដ៏ល្បី«Ong Bak»។

ស្រាប់តែថ្មីៗនេះ មានការលេចលឺ ពីសារព័ត៌មានផ្សេងៗ ក្នុងប្រទេសថៃថា លោក Tony Jaa បានទទួលមរណភាព កំឡុងពេល ថតឆុតឆាកសម្ដែង ក្នុងរឿងមួយ។ ក្នុងពេលនោះដែរ​ ជាពេលដែល ត្រូវថតវគ្គបញ្ចប់ក្នុងរឿង«Fast and Furious 9» ដែលតម្រូវឲ្យលោតរំលង ពីអគារមួយ ទៅមួយទៀត ជាហេតុធ្វើឲ្យ មានការខុសបច្ចេកទេស ស្លាប់ចុះភ្លាមៗ នៅនឹងកន្លែងតែម្ដង។

ដោយឡែក ប៉ុន្មានម៉ោងមុននេះ បែរជា លោក Tony Jaa បានច្រានចោល ទាំងស្រុងនូវដំណឹង ការបាត់បង់ជីវិតរបស់លោក ដោយបានបង្ហោះ ក្នុងគណនីហ្វេសប៊ុកផ្ទាល់រៀបរាប់ថា​ គាត់មិនបានស្លាប់ ក្នុងហេតុការណ៏សម្ដែង ខ្សែភាពយន្តនោះទេ ដោយបញ្ជាក់ទៀតថា គ្រាន់តែជាពាក្យ ចចាមអារ៉ាមតែប៉ុណ្ណោះ។​

ជាពិសេស លោកបានបង្ហោះវីដេអូមួយ ដើម្បីបញ្ជាក់ថា លោកពិតជាមានជីវិតពិតមែន អមដោយសកម្មភាពលោត ហក់ជាច្រើន​ ហើយគ្រោងនឹងថត ខ្សែភាពយន្តថ្មី សម្រាប់ជាចំណងដៃ ដល់អ្នកគាំទ្រ បន្ថែមទៀតផងដែរ៕

A little message for my friends in Thailand

I'm still standing.

Posted by Tony Jaa Official on Sunday, May 26, 2019

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds