នាព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករកាត់ដេរ នៅខេត្តពោធិ៍សាត់
សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមជួបកម្មករកាត់ដេរ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧។ ក្នុងមួយអាទិត្យ សម្តេចជួបកម្មករ ២ថ្ងៃ ហើយក្រោយមក សម្តេចបានជួបមួយថ្ងៃ ក្នុងមួយអាទិត្យ នៅភ្នំពេញ នៅខេត្តកណ្តាល ខេត្តកំពង់ស្ពឺ នៅខេត្តព្រះសីហនុ នៅខេត្តកោះកុង និងនៅខេត្តស្វាយរៀង ជាដើម។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងបន្តដើរជួបកម្មករកាត់ដេរ យ៉ាងតិច ១០ឆ្នាំទៀត ក្នុងពេលសម្តេច នៅធ្វើជានាយករដ្ឋមន្ត្រី៕