កូន របស់ម៉ារីម៉ា ត្រូវបានគេថាជា «ក្មេង មានមុខស្រស់ស្អាតបំផុត ប្រចាំប្រទេសហ្វីលីពីន»!
ហ្វីលីពីន៖ អ្នកណាមិនស្គាល់ តារាសម្តែងស្រីដ៏មានប្រជាប្រិយភាព ប្រចាំប្រទេស ហ្វីលីពីន អ្នកនាង Marian Rivera ដែលគ្រប់គ្នា តែងហៅនាងថា ម៉ារីម៉ា ពេលនេះ នាងកំពុងតែមានសុភមង្គលមួយទំហឹងតែម្តង ជាមួយនឹងក្រុមគ្រួសាររបស់នាង។
ជាក់ស្តែង តារាស្រីរូបនេះ ក៏ទើបតែសម្រាលកូន កាលពីខែមេសាផងដែរ ដែលកូនទី២របស់នាង ជាកូនប្រុស មានឈ្មោះថា Jose។ អ្វីដែលកាន់តែចាប់អារម្មណ៍ កូនប្រុសរបស់ម៉ារីម៉ា ក៏មានមុខមាត់គួរឲ្យស្រលាញ់ មិនចាញ់បងស្រីប៉ុន្មានទេ។
ជាមួយគ្នានោះដែរ កាលពីថ្មីៗនេះដែរ ស្វាមីរបស់ម៉ារីម៉ា ក៏បានបង្ហោះនូវរូបថតមួយសន្លឹក ដែលឃើញនាង គេងជិតកូនប្រុសតូចរបស់នាង។ ដោយគ្រាន់តែរូបថតតែ១សន្លឹកតែប៉ុណ្ណោះ បានធ្វើឲ្យ មនុស្សជាច្រើន មានការចាប់អារម្មណ៍ខ្លាំង ព្រោះថា កូនប្រុសរបស់នាង ទើបតែកើតបានប៉ុន្មានខែសោះ មុខគួរឲ្យក្នាញ់ខ្លាំងណាស់។
ជាពិសេស ក៏មានមតិជាច្រើនបាននិយាយ និងមានសារព័ត៌មានបានចុះផ្សាយថា កូនប្រុសស្រីរបស់ម៉ារីម៉ា ជាក្មេងដែលស្រស់ស្អាតបំផុត ប្រចាំប្រទេសហ្វីលីពីន ហើយគេក៏ជឿជាក់ថា សម្រស់របស់ពួកគេ នឹងកាន់់តែស្រស់ស្អាតជាងនេះទៅទៀត ពេលពួកគេធំដឹងក្តី៕