ប្រទេសទាំង១០ ដែលផលិតថាមពលព្រះអាទិត្យច្រើនបំផុត! លេខ១ និង លេខ២ សុទ្ធតែប្រទេសនៅអាស៊ី

ថាមពលព្រះអាទិត្យ ឬ ថាមពលសូឡា គឺជាការបម្លែងថាមពលពីពន្លឺព្រះអាទិត្យ ទៅជាចរន្តអគ្គិសនី។ វាជាថាមពលមិនចេះរីងស្ងួត (លុះត្រាតែព្រះអាទិត្យឈប់រះ) ដែលងាយនឹងបម្លែងជាថាមពលអគ្គិសនី ប៉ុន្តែថ្លៃដើមក្នុងការតម្លើងឧបករណ៍ក៏មិនធូរថ្លៃដែរ។ ទោះយ៉ាងណា ប្រទេសដែលមានលទ្ធភាពតម្លើងកាន់តែច្រើន ថ្ងៃក្រោយប្រទេសនោះក៏កាន់តែចំណេញផ្នែកសេដ្ឋកិច្ចធំដែរ។

សព្វថ្ងៃ គេប្រើបច្ចេកវិទ្យា ១ ឬ ២ ខាងក្រោមដើម្បីស្រូបយកថាមពលព្រះអាទិត្យ៖

ប្រព័ន្ធបម្លែងថាមពល (PV) ដែលប្រើបន្ទះស្រូបថាមពលព្រះអាទិត្យ ដោយតម្លើងតាមដំបូលផ្ទះ ឬ លើដីផ្តុំគ្នាជាលក្ខណៈកសិដ្ឋាន ហើយបម្លែងពន្លឺថ្ងៃទៅជាចរន្តអគ្គិសនីដោយផ្ទាល់។

ប្រព័ន្ធប្រមូលផ្តុំថាមពល (CSP/CST) ដែលប្រើថាមពលនៃកម្តៅថ្ងៃ ដើម្បីផលិតចំហាយទឹក ក្រោយមកត្រូវបានបម្លែងជាចរន្តអគ្គិសនីដោយប្រើតួប៊ីនមួយ (មិនសូវមានប្រទេសប្រើបច្ចេកវិទ្យានេះទេ)។

១០. អូស្ត្រាលី 

ផលិតបាន ៦.៤២ ជីហ្គាវ៉ាត់

៩. អេស្ប៉ាញ 

ផលិតបាន ៧.២៨ ជីហ្គាវ៉ាត់

 

៨. បារាំង

ផលិតបាន ៨.២ ជីហ្គាវ៉ាត់

៧. ចក្រភពអង់គ្លេស

ផលិតបាន ១២.៧៩ ជីហ្គាវ៉ាត់

៦. ឥណ្ឌា

ផលិតបាន ១៩.២៨ ជីហ្គាវ៉ាត់

៥. អ៊ីតាលី

ផលិតបាន ១៩.៦៩ ជីហ្គាវ៉ាត់

៤. អាល្លឺម៉ង់

ផលិតបាន ៤២.៤ ជីហ្គាវ៉ាត់

៣. សហរដ្ឋអាមេរិក

ផលិតបាន ៤២.៨៩ ជីហ្គាវ៉ាត់

២. ជប៉ុន

ផលិតបាន ៤៨.៦ ជីហ្គាវ៉ាត់

១. ចិន

ផលិតបាន ១៣០ ជីហ្គាវ៉ាត់

អត្ថបទ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds