ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញជំហរកម្ចាត់ឈ្មួញគ្រឿងញៀន និងយកអ្នកប្រើទៅព្យាបាល

(ភ្នំពេញ) ៖ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបង្ហាញជំហរថា នឹងប្រើយុទ្ធសាស្ត្រកម្ចាត់ឈ្មួញគ្រឿងញៀន និងយកអ្នកប្រើប្រាស់ទៅព្យាបាល ហើយនៅតែបន្តចុះអប់រំអំពីបញ្ហាគ្រឿនញៀនដល់ប្រជាពលរដ្ឋ ។

ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧបនាយករដ្ឋមន្ត្ រីកែ គឹមយ៉ាន បានផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយក្នុងកិច្ចប្រជុំស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នាទីស្តីការក្រសួងថា វិធានការនៃការបញ្រៀបបញ្ហាគ្រឿងញៀនមានជាង៦០ចំណុច ប៉ុន្តែមានតែ៣ចំណុចប៉ុណ្ណោះ។

លោកបញ្ជាក់ថា ៖ «ឥឡូវយើងនៅតែបន្តការអប់រំ ទោះបីជាការអប់រំនោះមានភាពស្មុគស្មាញ ហើយមិនសូវបានផលនៅកន្លែងខ្លះ ប៉ុន្តែវាចាំបាច់ត្រូវធ្វើកិច្ចការនេះ(អប់រំ) ដើម្បីធ្វើយ៉ាងណាឲ្យគេបដិសេធគ្រឿងញៀននេះចោល ហើយធ្វើយ៉ាងណាឲ្យគេព្យាបាលនៅពេលដែលប៉ះពាល់ ឬប្រើគ្រឿងញៀន»។

លោកបានឲ្យដឹងថា បច្ចុប្បន្នអ្នកប្រើប្រាស់គ្រឿងញៀនមានចំនួនប្រមាណ២ម៉ឺននាក់ ហើយអ្នកទាំងនេះត្រូវការព្យាបាល បើមិនដូច្នេះថាទេ នឹងទៅជាទីផ្សារមួយសម្រាប់ពួកឈ្មួញគ្រឿងញៀន។ លោកបញ្ជាក់ថា៖ «បើអត់មានអ្នកប្រើអាឈ្នួញគ្រឿងញៀននោះ ក៏ងាប់ដែរ តែសួរថាយើងធ្វើអាណាមុន? យើងសូមប្រាប់ថាយើងធ្វើទាំងពីរគឺឈ្នួញក៏ធ្វើ អ្នកប្រើក៏ត្រូវប ញ្ចប់ និងយកមកព្យាបាល»។

ជាមួយគ្នានោះដែរ លោកឧបនាយករដ្ឋមន្ត្រីក៏បានឲ្យដឹងថា ពេលនេះអាជ្ញាធរប្រយុទ្ធឆាំងគ្រឿងញៀនបានកំពុងប្រើគោលនយោបាយដោយយកភូមិ ឃុំជាកន្លែងប្រយុទ្ធប្រឆាំងគ្រឿងញៀន ហើយប្រមួលផ្តុំយកអ្នកប្រើគ្រឿងញៀនទៅព្យាបាល។

លោក កែ កឹមយ៉ាន ប្រធានអាជ្ញាធរជាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានលើកឡើងថា បញ្ហាគ្រឿងញៀនមិនមានតែនៅកម្ពុជានោះទេ សូម្បីប្រទេសនៅជិតកម្ពុជាក៏កើតផងដែរ។ ដូច្នេះហើយកម្ពុជាទទួលឥទ្ធិពលពីគេតាមរយៈការធ្វើចរាចរលក់ជួញដូរ ។

លោកបានបញ្ជាក់ថា ប្រទេសណាក៏មិនថយចំពោះបញ្ហាគ្រឿងញៀន សូម្បីប្រទេសជិតខាងក៏នៅតែកើនដែរ។

លោកបានបន្ថែមថា បញ្ហាគ្រឿងញៀន រាជរដ្ឋាភិបាលបានកំពុងតែខិតខំក្នុងការទប់ស្កាត់ការជូញដូរគ្រឿងញៀននៅតាមតំបន់ព្រំដែន ដែលគេហៅថាភូមិ«ស»។ លោកថា សារៈសំខាន់នៃការបង្ក្រាប គឹដើម្បីកុំឲ្យចូលមកស្រុកខ្មែរ ដែលបច្ចុប្បន្នគ្រឿងញៀនបាននចូលនាំចូលពីតំបន់ភូមិភាគឥសាឦ ហើយពីមុននាំមកពីខាងលិច។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមថា៖ ពីមុនគ្រឿងញៀនវាបានមកពីគោលដៅពីប្រទេសថៃ ឥលូវវាបានមកពីលោកដៅប្រទេសឡាវ អញ្ចឹងរឿងសំខាន់យើងពង្រឹងទប់់ស្កាត់ការហូរគ្រឿងញៀននៅភូមិភាគឥសាឦ ហើយឆ្នាំ២០១៩នេះ យើងជ្រើសរើសខេត្តមួយ ដោយយកឃុំមួយអនុវត្តការបង្ក្រាបផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds